ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងឡើងវិញ ជាអភិបាលខេត្តបាត់ដំបង សម្រាប់អាណត្តិទី២។ ការតែងតាំងនេះជាសញ្ញាបង្ហាញនៃការទទួលស្គាល់សមត្ថភាព និងកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តម ក្នុងការដឹកនាំ និងអភិវឌ្ឍខេត្តបាត់ដំបង។
ក្នុងឱកាសដ៏សំខាន់នេះ សូមអបអរសាទរដល់ឯកឧត្តម និងសូមអង្វរពរជ័យសិរីមង្គលឲ្យឯកឧត្តមមានសុខភាពល្អ និងជោគជ័យគ្រប់ប្រការ ក្នុងបេសកកម្មបំរើជាតិ និងមាតុភូមិដ៏ថ្លៃថ្លា។


