អ្នកវិទ្យាសាស្ត្រចិនបង្ហាញពីការជួសជុលការបាក់ឆ្អឹងភ្លាមៗ


ក្រុមអ្នកវិទ្យាសាស្ត្រចិនបានបង្កើតនូវបច្ចេកវិទ្យាបដិវត្តថ្មីមួយ ដែលត្រូវបានគេហៅថា “កាវឆ្អឹង” ដែលអាចជួសជុលឆ្អឹងបាក់បានក្នុងរយៈពេលតិចជាងបីនាទី ត្រឹមតែចាក់តែម្តង។ សារធាតុនេះត្រូវបានរចនាឡើងដោយផ្អែកលើរចនាសម្ព័ន្ធឆ្អឹងធម្មជាតិ និងអាចរឹងភ្លាមៗពេលប៉ះនឹងឆ្អឹង បង្កើតការចងភ្ជាប់យ៉ាងរឹងមាំ និងមានភាពត្រឹមត្រូវ ដោយមិនចាំបាច់ធ្វើវះកាត់។


កាវឆ្អឹងនេះអាចភ្ជាប់ជាប់យ៉ាងល្អជាមួយជាលិកាឆ្អឹង និងជំរុញដល់ដំណើរការរីកចម្រើនកោសិកាឆ្អឹង ធ្វើឲ្យឆ្អឹងជាសះស្បើយលឿន និងរឹងមាំជាងវិធីសាស្ត្របុរាណដែលប្រើដែកបំពាក់។ បច្ចេកវិទ្យានេះមានសក្ដានុពលក្នុងការកាត់បន្ថយការវះកាត់ ការសម្រាកព្យាបាលរយៈពេលវែង និងហានិភ័យនៃការឆ្លងមេរោគ។


លទ្ធផលសាកល្បងដំបូងបង្ហាញថា កាវឆ្អឹងអាចផ្តល់ស្ថិរភាពដល់ឆ្អឹងបាក់ក្នុងរយៈពេលប៉ុន្មាននាទី បើប្រៀបធៀបនឹងវិធីព្យាបាលបែបប្រពៃណីដែលត្រូវការពេលយូរ។ អ្នកជំនាញវេជ្ជសាស្ត្រជឿជាក់ថា បច្ចេកវិទ្យាថ្មីនេះនឹងផ្លាស់ប្តូរប្រព័ន្ធព្យាបាលឆ្អឹង ការថែទាំបន្ទាន់ និងការគ្រប់គ្រងរបួសក្នុងអំឡុងពេលព្យាបាល ដោយបម្លែងដំណើរការព្យាបាលពីសប្តាហ៍ឲ្យត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ។

Chinese Scientists Unveil Instant Fracture Repair

Chinese scientists have developed a revolutionary “bone glue” that can repair fractures in under three minutes with a single injection. This bio-adhesive mimics natural bone structure and instantly hardens upon contact, creating a strong and precise bond without surgery.


The glue seamlessly fuses with bone tissue and encourages cell regeneration, helping bones heal faster and stronger than traditional metal implants. It reduces the need for invasive procedures, shortens recovery time, and lowers infection risks.


Early trials show fractures can be stabilized within minutes, restoring mobility far quicker than conventional methods. Experts believe this innovation could transform orthopedic treatment, emergency care, and battlefield medicine turning weeks of healing into minutes.

Comments