កិច្ចប្រជុំលេខាធិការ GBC កម្ពុជា-ថៃ បន្តពិភាក្សាអំពីស្ថិរភាព


ក្រសួងការពារជាតិ បានជម្រាបថា កិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានបន្តជាថ្ងៃទី៣ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១០:០០ ព្រឹក នៅច្រកអន្តរជាតិព្រំ ខេត្តប៉ៃលិន ទល់នឹងផាកកាត ខេត្តចន្ទបុរី ប្រទេសថៃ។ កិច្ចប្រជុំនេះមានគោលបំណងពិភាក្សាដើម្បីបញ្ឈប់អរិភាព និងស្វែងរកដំណោះស្រាយសម្រាប់ស្ថិរភាព និងប្រក្រតីភាពឡើងវិញរវាងប្រទេសទាំងពីរ។  


កិច្ចប្រជុំក្រុមលេខាធិការនេះ ក៏ជាការរៀបចំមួយសម្រាប់កិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

3rd Cambodia-Thai GBC Meeting Continues Stability Discussions

The Ministry of National Defense announced that the meeting of the Secretariat of the Cambodia-Thailand General Border Committee (GBC) continued for the third time on December 26, 2025 at 10:00 a.m. at the Prum International Border Crossing, Pailin Province, opposite Pakkart, Chanthaburi Province, Thailand. The meeting aimed to discuss ending hostilities and finding solutions for stability and normalization between the two countries. 


The Secretariat meeting is also a preparation for the 3rd Special Meeting of the Cambodia-Thailand General Border Committee, which will be held on December 27, 2025.

Comments