លោក ហ៊ុន សែន គាំទ្រ​ការចូល​ជា​សមាជិក​អាស៊ាន​របស់​ទីម័រ​ខាងកើត


សម្តេចតេជោ ហ៊ុន សែន បានជួយជ្រោមជ្រែងប្រទេសទីម័រឡេស្តេឱ្យចូលជាសមាជិកទី១១នៃអាស៊ាន ដោយសារតែគាត់យល់ចិត្តនិងគាំទ្រដល់ប្រវត្តិតស៊ូដ៏រឹងមាំរបស់ប្រទេសតូចមួយនេះ។ មេដឹកនាំទីម័រឡេស្តេ លោក ខេ រ៉ាឡា ក្សាណាណា ហ្គូសម៉ាវ (Xanana Gusmão) ជាមនុស្សដែលបានឈរជើងក្នុងព្រៃ ដឹកនាំចលនាតស៊ូប្រឆាំងនឹងការឈ្លានពានរបស់ឥណ្ឌូណេស៊ី ដល់ថ្នាក់ត្រូវជាប់គុកជាច្រើនឆ្នាំ ប៉ុន្តែគាត់មិនដែលបោះបង់ក្តីសង្ឃឹមនៃសេរីភាពសម្រាប់ប្រទេសរបស់គាត់ឡើយ។


ក្រោយការដោះលែងនៅឆ្នាំ ១៩៩៩ និងការបោះឆ្នោតប្រជាមតិជ្រើសរើសឯករាជ្យ ក្សាណាណា បានក្លាយជាមេដឹកនាំជាតិ និងបន្តជឿជាក់លើសន្តិភាព។ ជីវិតរបស់គាត់ជាភស្តុតាងនៃការតស៊ូដោយស្មារតី និងការលះបង់ដើម្បីឱ្យប្រទេសតូចមួយមានសិទ្ធិឈរជើងនៅលើឆាកអន្តរជាតិ។ កាលពីប៉ុន្មានថ្ងៃមុន នៅកិច្ចប្រជុំកំពូលអាស៊ាន គាត់បានឈរជាមួយមេដឹកនាំអាស៊ានដទៃទៀតក្នុងនាមជានាយករដ្ឋមន្ត្រី ដោយមានទឹកភ្នែកនិងក្តីមោទនៈភាព។


ការចូលរួមជាសមាជិកអាស៊ានរបស់ទីម័រឡេស្តេ គឺជាផ្លែផ្កានៃការតស៊ូជាង ២០ ឆ្នាំ ដែលបង្ហាញថាជំនឿនិងការមិនបោះបង់អាចនាំឱ្យក្តីសុបិន្តក្លាយជាការពិត។ វាជាសារៈសំខាន់សម្រាប់ពិភពលោកក្នុងការទទួលស្គាល់និងគោរពប្រទេសតូចៗដែលមានប្រវត្តិសាស្ត្រតស៊ូដូចជាទីម័រឡេស្តេ។

Hun Sen Stands with Timor-Leste’s ASEAN Accession

Samdech Techo Hun Sen supported Timor-Leste’s admission as ASEAN’s 11th member because he empathized with and respected the country’s resilient history of struggle. The leader of Timor-Leste, Mr. Kay Rala Xanana Gusmão, once stood in the jungle, leading a resistance movement against Indonesia’s occupation. He was imprisoned for many years, yet never gave up hope for his country’s freedom.


After his release in 1999 and the national referendum that chose independence, Xanana became a national leader and continued to advocate for peace. His life stands as a testament to spiritual endurance and sacrifice, proving that even a small nation can earn its rightful place on the global stage. Just days ago, at the ASEAN Summit, he stood among other regional leaders as Prime Minister with tears in his eyes and pride in his heart.


Timor-Leste’s accession to ASEAN is the fruit of over 20 years of struggle. It shows that belief and perseverance can turn dreams into reality. This moment carries a powerful message to the world: to recognize and respect small nations with histories of resistance and resilience like Timor-Leste.

Comments