
ក្រុមហ៊ុនអាកាសចរណ៍ Etihad Airways នឹងបើកការហោះហើរត្រង់ពីទីក្រុង អាប៊ូ ដាប៊ី (Abu Dhabi) រដ្ឋធានីនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) ទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោក្នុងប្រទេសកម្ពុជាចាប់ពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥។ ផ្លូវហោះហើរថ្មីនេះត្រូវបានគេរំពឹងថានឹងបង្កើនចំនួនអ្នកដំណើរ និងភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជា។
Etihad Airways will launch direct flights from Abu Dhabi, the capital of the United Arab Emirates (UAE), to Techo International Airport in Cambodia from October 3, 2025. The new route is expected to increase the number of international passengers and tourists visiting Cambodia.
ការប្រកាសនេះធ្វើឡើងដោយលោក ឆាលស៍ តាន់ (Charles Tan) នាយកគ្រប់គ្រងប្រចាំតំបន់អាស៊ី និងអូស្ត្រាលី នៃក្រុមហ៊ុនអាកាសចរណ៍ Etihad Airways ក្នុងឱកាសជំនួបសម្តែងការគួរសមជាមួយលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃសុក្រ ក្នុងទីក្រុងភ្នំពេញ។
The announcement was made by Charles Tan, Managing Director of Asia and Australia for Etihad Airways, during a courtesy call with Mr. Huot Hak, Minister of Tourism, on Friday morning in Phnom Penh.
ក្នុងឱកាសជំនួបនោះ លោក Tan បានជម្រាបជូនលោករដ្ឋមន្ត្រីអំពីសកម្មភាពអាជីវកម្មបច្ចុប្បន្នរបស់ក្រុមហ៊ុនអាកាសចរណ៍ និងស្វែងរកកិច្ចសហប្រតិបត្តិការ ការគាំទ្រ និងការណែនាំជាយុទ្ធសាស្រ្តសម្រាប់ប្រតិបត្តិការនាពេលខាងមុខនៅកម្ពុជា។
During the meeting, Mr. Tan briefed the Minister on the airline's current business activities and sought cooperation, support, and strategic guidance for future operations in Cambodia.
លោករដ្ឋមន្ត្រី ហួត ហាក់ បានថ្លែងអំណរគុណ និងកោតសរសើរចំពោះក្រុមហ៊ុនអាកាសចរណ៍ Etihad Airways ដែលបានទទួលស្គាល់សក្តានុពលទេសចរណ៍ដែលកំពុងរីកចម្រើនរបស់កម្ពុជា។ លោកក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុនចំពោះទំនុកចិត្តលើការដឹកនាំ និងចក្ខុវិស័យរយៈពេលវែងរបស់រាជរដ្ឋាភិបាល ដូចដែលបានឆ្លុះបញ្ចាំងនៅក្នុងការសម្រេចចិត្តធ្វើប្រតិបត្តិការជើងហោះហើរត្រង់មកកម្ពុជា។
Minister Huot Hak thanked and appreciated Etihad Airways for recognizing Cambodia’s growing tourism potential. He also thanked the company for its confidence in the leadership and long-term vision of the Royal Government, as reflected in the decision to operate direct flights to Cambodia.
ក្នុងឱកាសជំនួបដ៏មានសារៈសំខាន់ និងប្រកបដោយផ្លែផ្កានោះ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការតភ្ជាប់ផ្លូវអាកាសថ្មីនេះនឹងដើរតួនាទីសំខាន់ក្នុងការតភ្ជាប់ប្រទេសកម្ពុជាទៅកាន់គោលដៅពិភពលោក និងលើកកម្ពស់វិស័យទេសចរណ៍របស់ប្រទេសកម្ពុជា៕
During the important and fruitful meeting, the Minister highlighted that this new air link will play an important role in connecting Cambodia to global destinations and promoting Cambodia's tourism sector.



Congratulations.