ជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធ Telegram នៅកម្ពុជា


នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រោមការដឹកនាំផ្ទាល់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សារ ថេត និងមានការណែនាំពីអគ្គស្នងការរងនគរបាលជាតិ បានធ្វើការឃាត់ខ្លួនបុរសជនជាតិខ្មែរម្នាក់ ដែលពាក់ព័ន្ធនឹងករណីឆបោកតាមរយៈ Telegram។


ជនសង្ស័យត្រូវបានរកឃើញថា បានប្រើប្រាស់គណនីធនាគារដើម្បីទទួលប្រាក់ពីជនរងគ្រោះ ដោយបានបន្លំខ្លួនជាដៃគូអាជីវកម្មដើម្បីបោកបញ្ឆោតអ្នកដទៃ។ ការចាប់ខ្លួននេះត្រូវបានធ្វើឡើងក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។


បច្ចុប្បន្ន ជនសង្ស័យកំពុងស្ថិតនៅក្រោមការឃុំខ្លួនរបស់សមត្ថកិច្ច ដើម្បីរង់ចាំចាត់ការតាមនីតិវិធីច្បាប់។ ជាមួយគ្នានេះដែរ អាជ្ញាធរបានក្រើនរំលឹកដល់សាធារណជន ជាពិសេសសិស្សានុសិស្ស ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការផ្តល់ឱកាសការងារតាមអនឡាញពីប្រភពមិនច្បាស់លាស់ ព្រោះវាអាចជាអំពើឆបោក ដែលនាំឱ្យមានការទទួលខុសត្រូវចំពោះមុខច្បាប់។


Cambodian Telegram Fraudster Arrested

On January 9, 2026, the Department of Anti-Technology Crime, under the leadership of General Sar Thet and with guidance from the Deputy Commissioner-General, arrested a Cambodian man involved in fraud on Telegram.


The suspect, was found to use a bank account to receive money from victims, posing as a business partner to trick people. The arrest was coordinated with the Phnom Penh Municipal Court Prosecutor.


The suspect is now in police custody awaiting further legal action. Authorities warn the public, especially students, to be cautious of online job offers from unknown sources, as they may be scams that can lead to criminal liability.

Comments