សហរដ្ឋអាមេរិកនិងកម្ពុជាពិភាក្សាអំពីសន្តិភាពនៅតាមព្រំដែនក្នុងជំនួបនៅទីក្រុងវ៉ាស៊ីនតោន

អនុរដ្ឋលេខាធិការក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Christopher Landau បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការជួយធានាឱ្យបាននូវសន្តិភាពយូរអង្វែងនៅតាមព្រំដែនរវាងកម្ពុជា និងថៃ ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។


ការពិភាក្សានេះបានប្រព្រឹត្តទៅកាលពីរសៀលថ្ងៃព្រហស្បតិ៍ នៅក្រៅផ្លូវការនៃកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព (Board of Peace) លើកដំបូង នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី។ លោក Landau បានសម្តែងនូវការកោតសរសើរចំពោះតួនាទីរបស់កម្ពុជាក្នុងនាមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សានេះ និងបានកោតសរសើរចំពោះការចូលរួមរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី នៅក្នុងកិច្ចប្រជុំកំពូលនេះផងដែរ។


លោក Landau បានពាំនាំនូវប្រសាសន៍របស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ជេ ត្រាំ (Donald J. Trump) ដែលបានសម្តែងនូវមោទនភាពចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាមេរិក ដែលបានជួយបញ្ចប់ជម្លោះនាពេលកន្លងមក រវាងប្រទេសជិតខាងទាំងពីរនៅអាស៊ីអាគ្នេយ៍។ លោកបានសង្កេតឃើញថា សហរដ្ឋអាមេរិកយល់ច្បាស់អំពីសារៈសំខាន់នៃសន្តិភាពសម្រាប់តំបន់ ហើយនៅតែបន្តប្តេជ្ញាចិត្តធ្វើការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់ស្ថិរភាពប្រកបដោយចីរភាពនៅតាមបណ្តោយព្រំដែនរួម។


សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋបាលសហរដ្ឋអាមេរិក ចំពោះកិច្ចខិតខំប្រឹងប្រែងបន្តបន្ទាប់ក្នុងដំណើរការសន្តិភាព និងបានស្នើសុំឱ្យមានការគាំទ្រជាបន្តទៀតសម្រាប់គំនិតផ្តួចផ្តើមនានានៅតាមព្រំដែន។ សម្តេចធិបតី ក៏បានជម្រាបជូនលោក Landau អំពីការវិវត្តន៍ថ្មីៗនៅតាមតំបន់ព្រំដែនផ្ទាល់ផងដែរ។


សម្តេចធិបតី បានបញ្ជាក់សារជាថ្មីនូវជំហរដ៏រឹងមាំរបស់កម្ពុជា ក្នុងការដោះស្រាយរាល់បញ្ហាព្រំដែនដោយសន្តិវិធី និងដោយអនុលោមតាមច្បាប់អន្តរជាតិ អនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់រវាងប្រទេសទាំងពីរ។

US and Cambodia discuss lasting peace for border with Thailand at Washington meeting

US Deputy Secretary of State Christopher Landau underscored the United States’ commitment to helping ensure lasting peace along the border between Cambodia and Thailand during a meeting with Prime Minister Hun Manet.


The discussions occurred on Thursday afternoon on the sidelines of the inaugural Board of Peace meeting in Washington, D.C. Landau expressed appreciation for Cambodia’s role as a founding member of the board and praised the Prime Minister’s participation in the summit.


Landau conveyed that US President Donald J. Trump takes pride in American efforts that helped end previous conflicts between the two Southeast Asian neighbours. He observed that the US fully understands the importance of peace for the region and remains committed to working with all stakeholders to promote sustainable stability along the shared border.


The Prime Minister thanked the US administration for its ongoing efforts in the peace process and requested continued support for border initiatives. He also briefed Landau on recent developments on the ground.


He reaffirmed Cambodia’s strong stance on resolving all border issues peacefully, in strict accordance with international law, conventions, treaties, and existing bilateral agreements between the two nations. AKP

Comments