“ទម្លាប់តូចតាច 10 យ៉ាងនេះ បើធ្វើបានរាល់ថ្ងៃ ចាត់ទុកថាអ្នកខ្លាំង” 📌
1- ងើបពីព្រឹក កុំទាន់ដុសធ្មេញ ផឹកទឹកក្តៅអ៊ុនៗមួយកែវ ដើម្បីសម្អាតក្រពះ បំពេញជាតិទឹកក្នុងខ្លួន
2- ធ្វើសមាធិ 15 នាទី ដើម្បីចាប់ផ្តើមថ្ងៃថ្មីជាមួយនឹងថាមពល និងអារម្មណ៍ស្រស់ស្រាយ
3- អានសៀវភៅឱ្យបាន 5 ទំព័រ ឬ ព័ត៌មានថ្មីៗ ដើម្បីទទួលបានព័ត៌មានថ្មី
4- ពត់ខ្លួន ហាត់ប្រាណបែបស្រាល ឱ្យបាន 15 នាទី មុននឹងងូតទឹក
5- ងូតទឹកត្រជាក់ ចាប់ផ្តើមស្រោចពីជង្គង់ រួចកញ្ចឹងក បន្ទាប់មកក្បាល
6- ញ៉ាំអាហារពេលព្រឹក បែបស្រាលៗ មានជីវជាតិគ្រប់គ្រាន់ ញ៉ាំមួយៗ កុំប្រញាប់
7- រៀបចំកន្លែងគេង រៀបចំតុធ្វើការ បើកចំហបង្អួចឱ្យថ្ងៃចូល សម្លាប់មេរោគ
8- រៀបចំផែនការការងារសម្រាប់ថ្ងៃនេះ និងចាប់ផ្តើមធ្វើការដោយគ្មានការរំខាន
9- ស្តាប់សៀវភៅឱ្យបានមួយក្បាល ក្នុងមួយថ្ងៃនៅលើ WERead
10- ទម្លាប់គេងថ្ងៃ 20 នាទី ដើម្បីបញ្ចូលថ្មខ្លួនឯង ដើម្បីទទួលបានថាមពលធ្វើការពេញមួយថ្ងៃ។



