💵 ចង់ជោគជ័យ កុំរំពឹងថាត្រូវធ្វើត្រូវទាំងអស់ ១០០% ឱ្យសោះ។
ព្រោះការពិតនៃជីវិត គឺកាន់តែធ្វើច្រើន ក៏កាន់តែខុសច្រើន។
តែអ្នកដែលខុសច្រើនហ្នឹងហើយ គឺជាអ្នកដែលកៀកនឹងភាពជោគជ័យបំផុត។
ភាពខុសគ្នារវាង "អ្នកហ៊ានធ្វើ" និង "អ្នកខ្លាចខុស"
១. អ្នកខ្លាចខុស លទ្ធផល គឺនៅទ្រឹងមួយកន្លែង
ចង់ធ្វើនេះ ចង់ធ្វើនោះតែខ្លាចគេសើច ខ្លាចខាតលុយ។
ចំណាយពេលគិតច្រើនពេក រហូតដល់មិនបានចាប់ផ្តើមធ្វើអ្វីសោះ។
🌀លទ្ធផល គឺជីវិតនៅដដែល គ្មានបទពិសោធន៍ថ្មី និងគ្មានឱកាសជោគជ័យ។
២. អ្នកហ៊ានសាកល្បង លទ្ធផល គឺកាន់តែខុស កាន់តែពូកែ
ហ៊ានចាប់ផ្តើម ទោះដឹងថា អាចនឹងបរាជ័យខ្លះក៏ដោយ។
រាល់ពេលដែលធ្វើខុស គេទទួលបាន "មេរៀន" ដែលសាលាមិនមានបង្រៀន។
លទ្ធផល គឺទោះធ្វើ ១០ យ៉ាង សម្រេចបានតែ ៣ យ៉ាង ក៏ជីវិតគេដើរទៅមុខឆ្ងាយបាត់ទៅហើយ។
❔ឧទាហរណ៍៖ ការលក់ដូរតាមអនឡាញ
អ្នកទី ១៖ ចង់លក់ណាស់ តែខ្លាចលក់មិនដាច់ ក៏មិនព្រមដាក់ទុនរកស៊ីសោះ។
🌀លទ្ធផល គឺសល់លុយដដែល តែគ្មានចំណេះដឹងសូម្បីតែបន្តិចពីការលក់។
អ្នកទី ២៖ ហ៊ានយកលុយ ៛ ៤០០,០០០ ទៅទិញអីវ៉ាន់ ១០ មុខមកលក់សាកមើល។
លក់ដាច់តែ ៣ មុខទេ ចំណែក ៧ មុខទៀតលក់មិនដាច់ សល់កកស្ទះ។
🌀លទ្ធផល គឺគេរកឃើញថាអីវ៉ាន់ ៣ មុខហ្នឹងជា "របស់ត្រូវប៉ាន់"។
លើកក្រោយគេឈប់ទិញអា ៧ មុខហ្នឹង គេសម្រុកទិញតែ ៣ មុខហ្នឹងមកលក់បន្ថែម។
ចុងក្រោយ គេក្លាយជាអ្នកលក់ដាច់បំផុត ដោយសារតែគេហ៊ានសាកល្បងឱ្យស្គាល់រសជាតិ "លក់មិនដាច់" សិន។
កុំខ្លាចក្នុងការធ្វើខុស! ព្រោះការដែលហ៊ានសាកល្បងធ្វើអ្វីថ្មីៗច្រើន
ទោះជោគជ័យត្រឹមតែបន្តិចបន្តួច ក៏វាប្រសើរជាងអ្នកដែលអង្គុយចាំតែភាពល្អឥតខ្ចោះ តែមិនដែលធ្វើអ្វីសោះដែរ។
ឈប់គិតច្រើន ហើយចាប់ផ្តើមធ្វើពីថ្ងៃនេះទៅ!



