🌿 រៀនធំម្ដងបន្តិចៗ ធំជាមួយការដើរហើរ រៀនពីបទពិសោធន៍ មិនថាល្អ ឬលំបាក្នុងដំណើរជីវិត។
🌿រៀនរស់ឲ្យធំជាមួយការបញ្ចប់កិច្ចការ ចាប់ផ្តើមអ្វីមួយ ហើយបញ្ចប់វាឲ្យបាន ទោះពិបាកក៏ដោយ។
🌿រៀនធំធាត់ជាមួយសម្ពាធ មិនរត់គេច តែឈរទ្រាំ ហើយបម្លែងវា ទៅជាកម្លាំងក្នុងការរស់នៅប្រចាំថ្ងៃ។
🌿រៀនធំជាមួយចំណេះ និងជំនាញ រៀនជារៀងរាល់ថ្ងៃ ល្អជាងម្សិលមិញបន្តិច គឺគ្រប់គ្រាន់ហើយ។
🎯ភាពធំធាត់មិនមកភ្លាមៗ វាកើតឡើងយឺតៗ តាមរយៈការខិតខំ និងការមិនបោះបង់ខ្លួនឯង រឿងតូចៗជាច្រើនដែលយើងបានចំណាយពេលវេលាធ្វើដើម្បីសម្រេចវាបាននៅចុងបញ្ចប់។



