🌱 រៀនសណ្ដោសក្តីស្រឡាញ់ ប្រសើរជាងមើលងាយអ្នកខ្សត់
ព្រោះភាពខ្វះខាតរបស់អ្នកដទៃ មិនមែនជាកំហុស និងមិនមែនជាអ្វីដែលគួរត្រូវបានមើលងាយឡើយ។
🌱 មានលុយច្រើន មិនមែនមានតម្លៃដោយស្វ័យប្រវត្តិទេ
តម្លៃពិត កើតពីក្ដីមេត្ដា ពីការយល់អ្នកដទៃ ពីការចេះចែករំលែក និងការអត់ឧនចំពោះអ្នកដែលទាបជាងខ្លួន។
🌱 មនុស្សម្នាក់ៗ មានតម្លៃក្នុងរបៀបរស់របស់ខ្លួន
គេមានតម្លៃបែបគេ យើងមានតម្លៃបែបយើង មិនចាំបាច់បំបាក់គេ ដើម្បីលើកខ្លួនឯងឡើង។
🌱 ការដូរផ្តល់តិចតួច ចំពោះអ្នកខ្សត់
ទោះមិនធំធេង ក៏មានន័យខ្លាំង ព្រោះវាមិនមែនជាលុយ តែជាក្តីសង្ឃឹម
និងមនុស្សភាព។
🤍 ចិត្តដែលចេះអាណិត និងចេះឧបត្ថម្ភ មានតម្លៃជាងទ្រព្យសម្បត្តិណាមួយ ព្រោះទ្រព្យអាចបាត់ តែគុណធម៌ នៅជាប់ជាមួយមនុស្សរហូត។
👉កុំមើលងាយអ្នកក្រ មានអ្នកក្រច្រើនណាស់ ជាអតិថិជនជ្រោងអ្នកមានរីកធំធាត់អាជីវកម្ម បើយើងមានលុយមកពីការគាំទ្រពីអ្នកខ្សត់ ហេតុអីត្រូវ ទៅមើលងាយមើលថោកពីអ្នកអត់ទាំងនេះ។



