ផ្នត់គំនិតមានសារៈសំខាន់ណាស់....☺️

ពេលខ្លះ យើងអាចមិនដឹងខ្លួនឯងកំពុងតែខ្វះខាតអ្វីខ្លះទេ ពី ព្រោះយើងកំពុងពាក់ផ្នត់គំនិតមួយដែលមិនត្រឹមត្រូវ ដែលខុសដឺក្រេដូចវ៉ែនតានោះដែរ។

    ផ្នត់គំនិតមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ការផ្លាស់ប្តូរជីវិត ព្រោះយើងនឹង ក្លាយជាអ្វីដែលយើងបានគិត ។ 

   នៅក្នុងការរស់នៅរបស់មនុស្សម្នាក់ៗ យើងចាំបាច់ត្រូវតែមានការអភិវឌ្ឍន៍ជាប់ជាប្រចាំ ។ តែពេលខ្លះ មនុស្សដែលតែងតែខិតខំរៀនសូត្រមិនប្រាកដថា ទទួលជោគជ័យក្នុងជីវិតនោះទេ បញ្ហានេះបណ្តាលមកពីពួកគេមានផ្នត់គំនិតមិនត្រឹមត្រូវ ។

    ប្រសិនបើបុគ្គលម្នាក់មានផ្នត់គំនិតមិនល្អ មានន័យថា គាត់ចាប់ផ្តើមពីចំណុចមិនល្អ ហើយបង្កើតសកម្មភាពមិនល្អ ដែលធ្វើឱ្យគាត់ក្លាយជាមនុស្សមិនរីកចម្រើន ។


Comments