"ដឹងគុណចំពោះអ្វីដែលយើងកំពុងមាន"
ហ្វឹកហាត់ចិត្តរបស់អ្នកឱ្យកាន់ការពិតពីរក្នុងពេលតែមួយ គឺការឈឺចាប់ និងទស្សនវិស័យ ។ យើងច្រើនតែផ្តោតលើអ្វីគ្រប់យ៉ាងដែលខុស ឬយើងមានទំនោរផ្តោតលើអ្វីគ្រប់យ៉ាងដែលដំណើរការទៅដោយរលូន ។ហើយបន្ទាប់មក តើមានអ្វីកើតឡើងនៅពេលយើងធ្វើពុតថា "អ្វីៗដំណើរការទៅដោយរលូន?" នៅពេលដែលយើងជឿថា "អ្វីៗកំពុងដំណើរការខុសប្រក្រតី យើងគ្រាន់តែបន្តជីករណ្តៅកាន់តែជ្រៅ សម្រាប់ខ្លួនឯងតែប៉ុណ្ណោះ" ។
ឈប់ប្រើការដឹងគុណ ដើម្បីលាក់បាំងអារម្មណ៍... ប្រសិនបើអ្នកនិយាយថា "ខ្ញុំមិនគួរមានអារម្មណ៍សោកសៅទេ ដើម្បីកុំឲ្យអ្នកដទៃព្រួយបារម្ភពីខ្ញុំ" ។ នោះមិនមែន ជាការដឹងគុណទេ នោះគឺជា កំហុសដែលកំពុងលាក់បាំង ។ ផ្ទុយទៅវិញ ចូរនិយាយថា "ខ្ញុំអាចមានអារម្មណ៍សោកសៅ ហើយនៅតែដឹងគុណចំពោះអ្វីដែលខ្ញុំមាន" ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍អំពីចំណុចនោះគឺថា មនុស្សយើងភាគច្រើន ស្ទើរតែមានអារម្មណ៍ថា យើងមិនត្រូវបានអនុញ្ញាតឱ្យមានអារម្មណ៍សោកសៅនោះទេ ។ យើងមិនគិតថា "យើងមានសិទ្ធិសោកសៅទេ" ។
ការពិត មនុស្សគ្រប់គ្នា នឹងរកឃើញនរណាម្នាក់ដែលមានរឿងរ៉ាវសោកសៅ ឬអាក្រក់ជាងខ្លួនឯងជានិច្ច ។ នៅពេលដែលយើងមានអារម្មណ៍ថា "យើងមិនគួរមានអារម្មណ៍អ្វីទាំងអស់" ពេលនោះ យើងចាប់ផ្តើមមានអារម្មណ៍ថា "មានកំហុសចំពោះខ្លួនឯង" ។ ហើយនៅពេលដែលកំហុសដណ្តប់លើយើងបានហើយ យើងក៏ធ្លាក់ចូលទៅក្នុងស្ថានភាពលំបាកដ៏ខ្មៅងងឹតមួយ ។
ប្រសិនបើយើងមិនអាចមានអារម្មណ៍ដឹងគុណចំពោះអ្វីដែលយើងមានទេ យើងកំពុងតែធ្លាក់ខ្លួនទៅដល់ទីកន្លែងមួយទៀត ។ ដូច្នេះ ត្រូវចេះចាប់ផ្តើមដឹងគុណ សូម្បីតែរឿងតូចតាច ។ ហើយព្យាយាមរៀនកត់សម្គាល់រឿងតិចតួចដែលមិនធ្វើឲ្យយើងឈឺចាប់នៅថ្ងៃនេះ ។
នៅពេលដែលមានអារម្មណ៍តានតឹងខ្លាំង សាកល្បងងូតទឹកក្តៅឧណ្ហៗ រៀនដកដង្ហើមវែងៗ ស្តាប់បទចម្រៀងដែលខ្លួនឯងចូលចិត្ត បទចម្រៀងលើកទឹកចិត្ត មិនមែនបទចម្រៀងកើតទុក្ខទេ ។
ការដឹងគុណ មិនមែនជាការសម្តែងទេ ។ នៅពេលដែលអ្នកឈប់ប្រើការដឹងគុណជាគ្រឿងលម្អ ហើយចាប់ផ្តើមប្រើវាជាថ្នាំប៉ូវ វាមិនធ្វើឱ្យអ្នកធុញក្នុងការដឹងគុណទេ វានឹង ចិញ្ចឹមចិត្តអ្នកឲ្យមានកម្លាំងអាចទៅធ្វើរឿងដែលល្អៗ សម្រាប់កសាងជីវិតខ្លួនឯង ក៏ដូចជាប្រយោជន៍ដល់អ្នកដទៃទៀតផងដែរ ។



