ជីវិតប្ដីប្រពន្ធ

chhin


ខ្វល់គ្រួសារយើង      កុំខ្វល់មាត់គេ

បិទមិនបានទេ        មាត់អ្នកដទៃ។

គ្រួសារយើងសុខ       អ្នកណាថាអ្វី

គឺវាគ្មានន័យ          ដល់យើងឡើយណា។

ជួយការងារផ្ទះ         កុំខ្វល់គេថា

គ្រាន់ជាងផឹកស្រា       អត់បានការអ្វី.។

ប្ដីជួយប្រពន្ធ           ប្រពន្ធជួយប្ដី

ទើបផុតក្រក្រី          គ្រួសារធូរធារ។

Comments