
រឿង "ឆ្កែលោភលន់"
ថ្ងៃមួយ ឆ្កែដែលអត់អាហារជាច្រើនថ្ងៃបានប្រទះឃើញឆ្អឹងមួយដុំ ហើយក៏ពាំរត់យ៉ាងលឿនសំដៅទៅរកកន្លែងស្ងាត់មួយដើម្បីស៊ីឆ្អឹងនោះ។ នៅពេលដែលវារត់ឆ្លងកាត់ស្ពាន វាឃើញស្រមោលរបស់ខ្លួនឯងនៅក្នុងទឹក វាក៏គិតថា មានឆ្កែមួយទៀតកំពុងពាំឆ្អឹងធំជាងខ្លួន ពេលនោះវាក៏ព្រុសសម្ដែងឫទ្ធដើម្បីដណ្ដើមយកឆ្អឹងនោះទៀត ហើយឆ្អឹងដែលនៅក្នុងមាត់របស់វាក៏ធ្លាក់ចូលទន្លេបាត់ទៅ។
👉 គតិអប់រំ៖
សេចក្តីលោភលន់រមែងធ្វើឱ្យយើងបាត់បង់នូវអ្វីដែលយើងកំពុងមាន ដូច្នេះហើយចូររៀនរីករាយ និងពេញចិត្តនូវអ្វីដែលយើងមានដោយការដឹងគុណ និងមេត្តាចិត្ត។


