
ធ្វើរបរដំណាំបេីខុស ខាតតែមួយពេលឬមួយរដូវ តែការរេីសគូជីវិតវាមិនមែនដូចដំណាំទេ បេីរេីសចំគូគាប់ល្អ ចេះយោគយល់អធ្យាស្រ័យ គោរព ស្រឡាញ់ ស្មោះត្រង់ ផ្តល់តម្លៃដល់គ្នា នោះក៏ចាត់ទុកថាជាមនុស្សមានក្រសែភ្នែកល្អ មានសមត្ថភាពក្នុងការរេីសគូជីវិតដែលអាចផ្តល់សុខសុភមង្គលដល់ខ្លួន តែបេីជ្រេីសរេីសខុសចាត់ទុកថាអសមត្ថភាពក្នុងការរកក្ដីសុខសុភមង្គលសម្រាប់ខ្លួនឯង ហើយក៏អាចបង្កេីតការភ័យខ្លាចនិងរងសម្ពាធដល់កូនៗផងដែរពេលឪពុកម្ដាយឈ្លោះគ្នាពុំបានផ្តល់ភាពកក់ក្តៅដល់ពួកគេ។ មិនថាតែមនុស្សប្រុសឬមនុស្សស្រីនោះទេ គួរតែគិតគូរឲ្យបានល្អមុននឹងសម្រេចចិត្តថាយកអ្នកណាម្នាក់មកធ្វើជាដៃគូរួមដំណើរជីវិត ចៀសវាងការមានវិប្បដិសារីនៅពេលដែលអ្វីគ្រប់យ៉ាងត្រូវបានហួសពេល។


