ខ្ញុំហត់នឿយ

chhin


•ជូនដល់ខ្លួនឯង ដឹងថាមួយរយៈនេះបានប្រឹងប្រែងយ៉ាងហត់នឿយ

តែក៏មិនចុះចាញ់ អាចទ្រាំ នឹងស៊ូរជាមួយរឿងគ្រប់យ៉ាងបាន

•ជូនដល់ខ្លួនឯង ដឹងថាជួបរឿងលំបាកវេទនា ជាច្រើន តែក៏អាច

ព្យាយាមដោះស្រាយបាន ដោយខ្លួនឯង ចាត់ទុកថាវាល្អបំផុត

•ជូនដល់ខ្លួនឯង មិនថាជួបជាមួយនឹងអ្វី ប្រាប់ខ្លួនឯងឱ្យចិត្តធ្ងន់

ជាងនេះ បើខឹងក៏ស្ងាត់សិន ចំពោះរឿងឥតប្រយោជន៏កុំទៅនិយាយ

•ជូនដល់ខ្លួនឯង ដឹងថាដើរកាត់ព្យុះភ្លៀង ជាពិសេសជាមួយមនុស្ស

ប្រាប់ខ្លួនឯង កុំទុកចិត្តអ្នកណាជាងខ្លួនឯង

•ជូនដល់ខ្លួនឯង រឿងណាដែលឈឺចាប់ កុំទៅនិយាយប្រាប់អ្នកណាច្រើនព្រោះថ្ងៃណាមួយបើខឹងឬឈ្លោះគេយករឿងនោះមកនិយាយ

វារិតតែឈឺចាប់លើសដើម

•ជូនដល់ខ្លួនឯង ត្រូវធ្វើអ្វីដែលល្អៗ ព្រោះអំពើរល្អមិនដែលក្បត់

នឹងយើងទេ

•ជូនដល់ខ្លួនឯង ត្រូវចេះដឹងគុណ មិនថានរណាក៏ដោយដែលធ្លាប់

ជួបពេលយើងលំបាក ត្រូវចេះសងគុណ នឹងសំពេះអរគុណ

•ជូនដល់ខ្លួនឯង ចូររក្សារមនុស្សល្អៗក្បែរខ្លួន ជាជាងទៅរក្សារ

មនុស្សដែលមិនឱ្យយតម្លៃយើង

•ជូនដល់ខ្លួនឯង លុយសំខាន់ណាស់ ត្រូវប្រឹងប្រែង ព្រោះគ្រប់យ៉ាង

ដែលល្អប្រសើរ គឺមានលុយ

•ជូនដល់ខ្លួនឯង ត្រូវថែរក្សារសុខភាព ផ្លូវចិត្ត រាងកាយ ឱ្យល្អបំផុត

ដើម្បីតស៊ូរជាមួយនឹងជីវិត។

Comments