កូនខ្លាខ្មាសអៀន

chhin


កូនខ្លាខ្មាសអៀន ព្រោះឃើញ «ពុក» វាដើរគេចចេញ​ពីឆ្កែឆ្កួត ទ្រាំពុំបានក៏សួរ តែចម្លើយ​តប​ធ្វើឱ្យវា…ភ្ញាក់ខ្លួន!


​កាលពីព្រេងនាយ​មាន​ខ្លា​១​ក្បាល​ឃើញ​ឆ្កែឆ្កួត វា​ក៏​ប្រញាប់​គេចចេញ​យ៉ាង​ឆ្ងាយ ។ កូន​ខ្លាពោលទៅកាន់ឪវាថា : «​ពុក​អើយ​! ពុក​ហ៊ាន​ប្រយុទ្ធ​នឹង​តោ ចចក រមាស​…. ហេតុអ្វី​បានជា​ពុក​បែរជា​គេច​មុខ​ពី​ឆ្កែឆ្កួត​១​ក្បាល​នេះ​ទៅវិញ ? ពិតជា​បាក់មុខ​ណាស់​!» ។​


​ខ្លា ជាឪពុកងាកមកសួរ : «​បើតាម​កូន​ឯង​វិញ ការយក​ឈ្នះ​លើ​ឆ្កែឆ្កួត​១​ក្បាល វា​នាំ​ឱ្យរុងរឿងដែរ ឬទេ​? ។ កូន​ខ្លា​គ្រវីក្បាល​…!» ឪពុក​សួរ​បន្ត​៖ «​ហើយ​បើ​ត្រូវ​ឆ្កែឆ្កួត​ខាំ​បន្តិច តើ​វា​… ស៊យ​ធំ​ដែរ ឬទេ?» ។​


​ពិតណាស់​! មនុស្ស​យើង​ពុំ​ចាំបាច់​បង្ហាញ​ភាពខ្លាំង​នៅ​គ្រប់​ករណី​ទេ ។ មនុស្ស​ឆ្លាត គេ​មិន​វែកញែក​នឹង​មនុស្ស​ខ្លៅ​ទេ ។ អ្នកក្លាហាន គេ​ពុំ​ប្រយុទ្ធ​ជាមួយ​មនុស្ស​ធម្មតា គ្មាន​អាវុធ​ក្នុង​ដៃ​ឡើយ​!!! ៕

Comments