ជាអ្នកម្ដាយគេខ្ញុំនឹងព្យាយាមពន្យល់កូនស្រីថា

D
dara1987

១- កូនរៀនមើលពិភពលោកឱ្យបានឆ្ងាយ ទោះកូនជាកូនស្រីមែន តែកូនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការសម្រេចក្ដីស្រមៃរបស់ខ្លួន។


២- កូនរៀនរស់នៅឱ្យបានល្អ ឱ្យពឹងលើខ្លួនឯងបាន ឱ្យរឹងមាំដើម្បីអាចការពារខ្លួនបានគ្រប់ទីកន្លែង។


៣- ជាកូនស្រី កូនត្រូវខិតខំរៀន យកចំណេះវិជ្ជាមកដាក់ខ្លួន។ ធ្វើជាកូនស្រីឆ្លាតម្នាក់ កុំឱ្យគេងាយមកបោកបញ្ឆោតកូនបាន។


៤- ក្នុងសង្គមដែលពោរពេញដោយការប្រកួតប្រជែង កូនគួរឧស្សាហ៍ព្យាយាម ទើបថ្ងៃមុខ ជីវិតកូនអាចមានពន្លឺ។ កូនត្រូវជឿលើខ្លួនឯង ហើយរៀនជម្នះរាល់អ្វីៗដែលកូនគិតថាខ្លួនធ្វើពុំបាន។


Comments