វិធីហ្វឹកហាត់ចិត្តខ្លួនឯងឱ្យខ្លាំង 💯

D
dara1987

វិធីហ្វឹកហាត់ចិត្តខ្លួនឯងឱ្យខ្លាំង 💯

1- រឿងអ្វីក៏ដោយ មើលទៅលើលទ្ធផល តែកុំសួរពីមូលហេតុ

រឿងវាបានកន្លងហួសទៅហើយ ស្តីបន្ទោសក៏អត់ប្រយោជន៍ដែរ បើគេចង់និយាយគេនឹងនិយាយ មិនចាំបាច់អ្នកសួរនាំនោះទេ


2- គោរពការសម្រេចចិត្តរបស់អ្នកដទៃ

មនុស្សម្នាក់ៗសុទ្ធតែមានហេតុផល និងការសម្រេចចិត្តរៀងៗខ្លួន មិនមានខុស ឬត្រូវនោះទេ


3- អនុញ្ញាតឱ្យអ្វីគ្រប់យ៉ាងកើតឡើង៖ អ្វីគ្រប់យ៉ាងមិនមែនមកពីយើងទាំងអស់ទេ រឿងខ្លះយើងមិនអាចគ្រប់គ្រងបានឡើយ កុំបង្ខំ កុំបន្ទោស កុំគេចវេស


4- Block អ្វីគ្រប់យ៉ាងដែលធ្វើឱ្យប៉ះពាល់អារម្មណ៍៖ រស់ក្នុងសង្គម តែកុំរស់ក្នុងបណ្តាញសង្គម កុំអនុញ្ញាតឱ្យអ្នកណាម្នាក់បំផ្លាញក្តីសុខរបស់អ្នកឱ្យសោះ


5- កុំមានប្រតិកម្មលឿនពេក៖ រឿងខ្លះមិនអាក្រក់ដូចយើងគិតទេ ជួបរឿងអ្វីក៏ដោយ ត្រូវទុកពេលវេលាឱ្យវាបន្តិច


Comments