រឿងពិតក្នុងសង្គម

D
dara1987

“រាងចាក់ដោតបន្តិច តែជារឿងពិតក្នុងសង្គម”

1. ពេលគេនិយាយអួត ជឿតែ 30% បានហើយ

2. ធ្លាក់ខ្លួនម្តង ទើបអ្នកមានឱកាសស្គាល់ចរិតមនុស្សក្បែរខ្លួនច្បាស់

3. អ្នកដែលអាចលើកលែងឱ្យអ្នកច្រើនដង សុទ្ធតែជាអ្នកមានគុណលើអ្នក

4. មនុស្សដែលគេពឹងបាន គេនឹងពឹងរហូត

5. អ្នកដែលមិនទុកមុខឱ្យយើង មិនមែនគេជាមនុស្សត្រង់ទេ តែមកពីគេមិនគោរពយើង

6. អ្នកដែលធ្លាប់ជួយយើងម្តង ជារឿយៗនឹងជួយយើងម្តងទៀត

7. នៅក្នុងសង្គមគេរាប់អានផលប្រយោជន៍ បើគ្មានអ្នកណារាប់អានអ្នក មានតែរឿងពីប៉ុណ្ណោះ ទីមួយ ជាមនុស្សបាតសង្គម ទីពីរ ជាមនុស្សអត់ប្រយោជន៍

8. សព្វថ្ងៃនេះ មិនសូវមានអ្នកជួយគ្នាក្នុងគ្រាក្រទេ មានតែអ្នកជាន់គ្នាក្នុងគ្រាក្រ។


Comments