"គ្មានអ្វីអាចបំផ្លាញដែកបានឡើយ ក្រៅពីច្រែះរបស់វាផ្ទាល់
យ៉ាងណាមិញ ក៏គ្មាននរណាអាចបំផ្លាញមនុស្សបានដែរ ក្រៅពីគំនិតរបស់ខ្លួនឯង"
ជារឿយៗ មិនមែនអ្នកដទៃឡើយដែលធ្វើឱ្យយើងឈឺចាប់
តែគឺជា “ការគិតច្រើនរបស់យើងខ្លួនឯង” ការខ្លាច ការបារម្ភហួសហេតុ ការមើលងាយសមត្ថភាពខ្លួនឯង និងការគិតរឿងមិនល្អ
វាប្រៀបដូចជាច្រែះដែលចាំស៊ីបំផ្លាញកម្លាំងចិត្តយើងបន្តិចម្ដងៗ រហូតដល់យើងអស់កម្លាំង មិនចង់ដើរទៅមុខទៀត។
ហេតុនេះហើយ ការប្រយ័ត្នប្រយែងមនុស្សអាក្រក់នៅខាងក្រៅគឺជារឿងល្អ តែការចេះគ្រប់គ្រង និងថែរក្សាការគិតរបស់ខ្លួនឯងគឺជារឿងសំខាន់បំផុត។
កុំបណ្តោយឱ្យគំនិតអវិជ្ជមាន មកសម្លាប់ក្តីសុបិនរបស់យើង មុនពេលយើងបានចាប់ផ្តើមធ្វើវា។
ត្រូវរៀនស្រឡាញ់ខ្លួនឯង ជឿជាក់លើខ្លួនឯង និងផ្តល់កម្លាំងចិត្តឱ្យខ្លួនឯងជារៀងរាល់ថ្ងៃ នោះយើងនឹងអាចរឹងមាំ តស៊ូជាមួយពិភពលោកនេះបានយ៉ាងល្អ


