ចង្កឹះមួយដើម គេអាចកាច់បំបាក់ដោយងាយ ព្រោះភាពរឹងមាំតិចពេក ប៉ុន្តែ បើយើងរួមផ្គុំចង្កឹះច្រើន គេមិនអាចកាច់បំបាក់បានឡើយ ។
និយាយរួម កាលណាចង្កឹះកាន់តែច្រើន នោះវាកាន់តែមានភាពលំបាកកាន់តែខ្លាំង ដែលជាហេតុផលមួយយ៉ាងសំខាន់ ដែលយើងធ្វើអ្វីវាមិនបាន ។ បើធៀបមកមនុស្សយើងវិញ ចង្កឹះមួយសំដៅទៅលើមនុស្សម្នាក់ ដែលចង់ធ្វើកិច្ចការណាមួយ ទោះបីស្រួល ឬលំបាក គឺវាមិនមានភាពងាយនោះទេ ។ មានន័យថា ងាយហ្នឹង អ្នកដទៃបំផ្លាញបាន ឬ ក៏បរាជ័យដោយខានតែបាន ។ មួយវិញទៀត វាមិនអាចទទួលបាននូវផ្លែផ្កាតាមបំណង ដែលខ្លួនប្រាថ្នាចង់បាន ព្រោះខ្វះកម្លាំងចូលរួម ។
សាមគ្គី គឺជាការរួបរួមគ្នាជាធ្លុងមួយ និងនាំមកនូវកម្លាំងរឹងមាំយ៉ាងខ្លាំង ។ ការរួបរួមកម្លាំងតូចៗជាធ្លុងមួយ បង្កើតបានជាកម្លាំងរឹងមាំដែលអាចសម្រេចការងារយ៉ាងធំឲ្យសមតាមបំណង ។


