ឥទ្ធិពលនៃទម្លាប់ប្រចាំថ្ងៃ

D
dara1987

"ឥទ្ធិពលនៃទម្លាប់ប្រចាំថ្ងៃ"

ទម្លាប់ប្រចាំថ្ងៃ គឺជាសកម្មភាព ឬអាកប្បកិរិយាដែលមនុស្សម្នាក់ៗធ្វើជារឿយៗរៀងរាល់ថ្ងៃ ដោយមិនខ្លាច ឬគ្មានការស្ទាក់ស្ទើរទេ ។ ទម្លាប់អាចមានវិជ្ជមាន ឬអវិជ្ជមាន ហើយវាអាចមានឥទ្ធិពលយ៉ាងខ្លាំងលើជីវិតយើង ទាំងសុខភាពផ្លូវកាយ ផ្លូវចិត្ត ការងារ ការសិក្សា និងទំនាក់ទំនងសង្គម ។ ទម្លាប់ល្អអាចជួយឱ្យមនុស្សមានជីវិតប្រសើរឡើង ខណៈដែលទម្លាប់អាក្រក់អាចនាំឱ្យជីវិតយើងធ្លាក់ចូលទៅរកបញ្ហានានា ។


ឧទាហរណ៍ នៃទម្លាប់វិជ្ជមាន មានដូចជា ៖

» ការចំណាយពេលវេលាអានសៀវភៅរៀងរាល់ថ្ងៃ

» ការហាត់ប្រាណទៀងទាត់រៀងរាល់ថ្ងៃ

» ការសរសេរបញ្ជីការងារ (to-do list)

» ឬការបរិភោគអាហារដែលមានប្រយោជន៍ជាដើម ។

ទម្លាប់ទាំងនេះអាចជួយបង្កើនប្រសិទ្ធភាព កែលម្អសុខភាព និងបង្កើនកម្រិតសមត្ថភាពផ្លូវចិត្ត។ ជាពិសេស ការមានទម្លាប់គ្រប់គ្រងពេលវេលាដោយប្រសើរ អាចជួយឱ្យមនុស្សសម្រេចបានគោលដៅរបស់ខ្លួនយ៉ាងមានប្រសិទ្ធភាព។ ផ្ទុយទៅវិញ ទម្លាប់អវិជ្ជមាន ដូចជា :

» ការគេងយូរ

» ការបរិភោគអាហារមិនមានប្រយោជន៍

» ការចំណាយពេលច្រើនលើបច្ចេកវិទ្យា

» ឬការធ្វើការលើសហួសហេតុនាំសម្ពាធដល់ផ្លូវចិត្តជាប្រចាំ អាចបង្ហាញឥទ្ធិពលអវិជ្ជមានដល់សុខភាព

» ការគិតអវិជ្ជមានជាប្រចាំ

» ការចំណាយពេលវេលាខ្ជះខ្ជាយជាប្រចាំថ្ងៃ ជាដើម ។ ជាពិសេស ទម្លាប់អាក្រក់តូចៗ បើបន្តទៀត នឹងអាចក្លាយជាបញ្ហាធំៗក្នុងជីវិតរបស់អ្នកបាន ។


តាមការស្រាវជ្រាវជាច្រើនបានបញ្ជាក់ថា ទម្លាប់ គឺជាផ្នែកសំខាន់នៃការអភិវឌ្ឍខ្លួនឯង។ មនុស្សជោគជ័យជាច្រើន បានអះអាងថា "កត្តាសំខាន់មួយ ដែលធ្វើឱ្យពួកគេរឹងមាំ គឺព្រោះពួកគេមានទម្លាប់ល្អៗ ដែលបន្តជាប្រចាំ" ។


ទម្លាប់ប្រចាំថ្ងៃមានឥទ្ធិពលដ៏ធំលើទិសដៅនៃជីវិតមនុស្សយើងម្នាក់ៗ ។ ទម្លាប់ល្អអាចជួយអភិវឌ្ឍខ្លួនឯង និងជីវិតនៅទិសដៅវិជ្ជមាន តែទម្លាប់អវិជ្ជមានអាចនាំឱ្យអ្នកជួបនូវបញ្ហារាប់មិនអស់ ។


Comments