តើអ្វីដែលយើងត្រូវធ្វើនៅថ្ងៃនេះ ?

D
dara1987

"តើអ្វីដែលយើងត្រូវធ្វើនៅថ្ងៃនេះ ?"

ស្តង់ដាជីវិតរបស់យើង គឺយើងជាអ្នកកំណត់វាដោយខ្លួនឯង ដូច្នេះហើយ យើងត្រូវដឹងថា "ពេលនេះយើងគួរធ្វើអ្វី ? ដើម្បីអ្វី ?" ពេលយើងច្បាស់លាស់ជាមួយភារៈកិច្ចដែលសំខាន់ យើងនឹង ប្រឹងប្រែងផ្តោតការយកចិត្តទុកដាក់តែលើរឿងនោះ ចំណែករឿងដទៃទៀត នឹង លែងជារឿងសំខាន់ទៀតហើយ ។


មនុស្សមួយចំនួន ខ្ជះខ្ជាយពេលវេលាច្រើនទៅលើរឿងដែលមិនសូវសំខាន់ក្នុងជីវិត ព្រោះមិនបានកំណត់ច្បាស់លាស់ពីគោលបំណងដែលខ្លួនឯងចង់ឲ្យវាសម្រេចចេញជាលទ្ធផល ។ មនុស្សភាគច្រើនចង់ទទួលបានលទ្ធផលល្អ ប៉ុន្តែ មិនបានចំណាយពេលវេលាខិតខំប្រឹងប្រែងធ្វើអ្វីមួយទាល់តែសោះ ។


រាល់ថ្ងៃជាថ្ងៃថ្មី សម្រាប់ឲ្យយើងសាកល្បង បែបនេះយើងគួរតែចាប់ផ្តើមធ្វើអ្វីមួយ ដើម្បីទទួលបានបទពិសោធន៍ក្នុងជីវិត ។ បើយើង កាន់តែអនុវត្តន៍ច្រើន យើងកាន់តែយល់ដឹងពីអ្វីដែលយើងមិនធ្លាប់បានដឹងពីមុនមកច្រើនប៉ុណ្ណោះដែរ ។


Comments