រៀងរាល់ដើមឆ្នាំ ខ្ញុំតែងសរសេរពីបំណងប្រាថ្នារបស់ខ្ញុំ និង រឿងដែលខ្ញុំចង់ឱ្យកើតឡើងក្នុងជីវិត។
រាល់ពេលយប់ ខ្ញុំតែងអង្គុយមើលបំណងប្រាថ្នាទាំងនោះថាវាទៅដល់ណាខ្លះហើយ។
ហើយក្ដីសុខមួយក្នុងចំណោមក្ដីសុខជាច្រើនគឺការបានអង្គុយ✅លើបំណងប្រាថ្នានីមួយៗដែលខ្ញុំឃើញថា វាបានដល់គោលដៅ។
អ្វីដែលខ្ញុំរឹតតែមានអារម្មណ៍អស្ចារ្យបំផុតនោះ គឺផែនការណ៍មួយដែលខ្ញុំតាំងចិត្តថា ឆ្នាំនេះ ខ្ញុំនឹងធ្វើឱ្យបាន ហើយខ្ញុំក៏ធ្វើបានដូចការតាំងចិត្តពីដើមឆ្នាំ។
សង្ឃឹមថា គ្រប់បំណងប្រាថ្នារបស់មិត្តអ្នកអានកាលពីដើមឆ្នាំនឹងបានសម្រេចជាបន្ដបន្ទាប់ដូចគ្នា។


