ពន្លឺតូចមួយ

D
dara1987


ជីវិតនេះ មិនអាចសុខស្រួលរហូតនោះទេ វារមែងមានពេលវេលារីករាយ និង មានពេលវេលាដែលលំបាក ។ ប៉ុន្តែ បើយើងយកការឈឺចាប់នៃការបែកបាក់ បាត់បង់ បោះបង់ជីវិតខ្លួនឯងចោល នោះទើបជាការឈឺចាប់ពិតប្រាកដ ដែលគ្មានអ្វីអាចព្យាបាលផ្លូវចិត្តយើងបាន ក្រៅពីយើងស្តារដួងចិត្តខ្លួនឯងឡើងវិញ ។


ពិតណាស់ ដែលជីវិតនេះ ទាមទារឲ្យយើងចេះរៀនរស់នៅជាមួយការពិតគ្រប់បែបយ៉ាង មិនថា សុខ ឬ ទុក្ខយ៉ាងណា ក៏ត្រូវតែទទួលយក ដើម្បីរៀនសូត្រពីដំណើរមួយជំហានម្តងៗនៃជីវិត ។ កាលណាយើងយល់ច្បាស់ពីជីវិតខ្លួនឯងហើយ ពេលនោះ ជីវិតយើងនឹង អាចផ្លាស់ប្តូរទៅកាន់កន្លែងថ្មីដែលយើងប្រាថ្នា ។


ចូរបញ្ចេញពន្លឺតូចមួយដែលមានក្នុងចិត្តរបស់យើង ទៅបំភ្លឺដល់អ្នកដទៃបន្ត កុំយកភ្លើងក្នុងចិត្តយើងទៅដុតបំផ្លាញចិត្តអ្នកដទៃអី វាមិនមានអ្វីចំណេញដល់ជីវិតយើងទេ ។


Comments