ជីវិតខ្លីណាស់កុំដេកឱបបញ្ហា

D
dara1987

មនុស្សម្នាក់ៗតែងតែមានបញ្ហាឬកំហុស តែពេលខ្លះកំហុសដ៏តូចមួយ អ្នកបានពង្រីកក្លាយជាកំហុសដ៏ធំឬបញ្ហាដ៏សែនធំ គ្រប់យ៉ាងវាកើតចេញពីចិត្ដ…នៅពេលដែលយើងខ្សោយបញ្ហាប៉ុណ្ណាក៏ចេះតែបារម្ភ ចេះតែភ័យ ការពិតទៅបញ្ហាដ៏ធំរបស់អ្នក ជារឿងតូចមួយរបស់អ្នកខ្លាំង…


បទពិសោធន៍ជីវិតមិនមែនសំរាប់បង្ហាញថាអ្នកលំបាកជាងនរណាម្នាក់ទេ តែវាអាចធ្វើអោយខ្លួនអ្នកដឹងថាស្ថានភាពយើងពិតប្រាកដបែបណា នឹងអភិវឌ្ឍន៍ខ្លួនឯងបានប្រសើរជាងមុន។


រៀនស្វែងរកមនុស្សខ្លាំងពូកែ រៀនបង្កើតជម្រើសថ្មីៗ ក្នុងការដោះស្រាយបញ្ហា ឬសគល់នៃជីវិតត្រូវតែរៀនសូត្រជានិច្ច ព្រោះវាជាបទពិសោធជីវិត🌱❤️


កុំដេកឱបបញ្ហា ឬចងកំហុសតែម្នាក់ឯង វាមិនអាចដោះស្រាយចេញទេ យើងជាមនុស្សត្រូវតែមានការពឹងពាក់អាស្រ័យគ្នា ដើម្បីបន្តដំណើរដ៏វែងអន្លាយទៀត…


Comments