សូមមេត្តាបន្ថយល្បឿន!

D
dara1987

សូមមេត្តាបន្ថយល្បឿន!


សូមបន្ថយល្បឿនជីវិតរបស់យើងខ្លះ!

ការប្រឹងរត់តាមល្បឿនអ្នកដទៃ ឬ រត់តាមស្ដង់ដាជីវិតដែលសង្គមបានកំណត់ ជារឿងដែលហត់មួយ ក្នុងចំណោមរឿងដែលធ្វើឱ្យយើងហត់នឿយផ្សេងៗទៀត។

ការអង្គុយមើលដួងតារា រាប់ពាន់ដួងនៅលើមេឃនាពេលរាត្រីជាមួយគ្រួសារ ក៏រាប់ទុកថាជាការបន្ថយល្បឿន ឬ ជាការបញ្ចូលថាមពលថ្មីៗ មកឱ្យជីវិត។

ការចេះស្ងាត់ស្ងៀមនៅកន្លែងរបស់យើង ហើយរស់នៅតាមរបៀបរបស់យើង សន្សឹមៗ យើងនឹងទទួលបានអារម្មណ៍ម្យ៉ាងថា សុខស្ងប់!

Comments