កាបោះបង់នឹងមិនព្រមបោះបង់

jgaming

#ការបោះបង់គឺពិបាកតែអ្វីដែលកាន់តែពិបាកជាងនេះទៅទៀតគឺការដែលមិនព្រមបោះបង់!


🍂បោះបង់ការដែលចង់ឱ្យអ្នកដទៃគិតល្អពីយើង។

ជំនួសមកវិញដោយការចេះគិតល្អៗពីខ្លួនឯង។

🍂នៅពេលយើងចាប់ផ្ដើមចេះគិតល្អៗពីខ្លួនយើង ចេះស្រលាញ់ថ្នាក់ថ្នមខ្លួនឯង និង ចេះមានពេលវេលាដ៏សមស្របមួយដើម្បីនៅជាមួយខ្លួនឯង នោះរបៀបដែលយើងសម្លឹងទៅកាន់ពិភពលោកនឹងផ្លាស់ប្ដូរ។

🍂យើងប្រែជាស្រលាញ់ខ្លួនឯងជាងមុន មានក្ដីសុខជាងមុន សូម្បីតែជាមួយនឹងរឿងតូចតាចបំផុតក៏ដោយ។

🍂យើងចាប់ផ្ដើមមានក្ដីសុខជាមួយនឹងតន្ដ្រី មានក្ដីសុខនឹងការចាប់ផ្ដើមថ្មី មានក្ដីសុខជាមួយនឹងសំឡេងទឹកភ្លៀង។

🍂យើងថែមទាំងអាចរស់នៅបានល្អដោយមិនចាំបាច់ត្រូវពឹងលើអរម្មណ៍ល្អៗរបស់អ្នកដទៃមកកាន់យើង។

🍂ការចេះគោរពខ្លួនឯងរបស់យើងនឹងធ្វើឱ្យយើងយល់កាន់តែច្បាស់ពីតម្លៃស្នូលរបស់យើង។ ហើយការគិតរបស់គេមកកាន់យើង វាគ្រាន់តែជាគំនិតរបស់គេ ដោយគ្មានជាប់ទាក់ទងនឹងយើងទាល់តែសោះ។

🍂កុំឱ្យការវិនិច្ឆ័យរបស់អ្នកណាម្នាក់ ក្លាយមកជាបន្ទុក និង សម្ពាធ និង ក្លាយជាអំរែកដ៏ធ្ងន់មួយសម្រាប់យើង។

តើអ្នកដឹងទេ? គ្មានបរាជ័យណាធំជាងការរស់នៅក្នុងជីវិតដែលមិនបានប្រើប្រាស់វាឱ្យអស់លទ្ធភាពដែលវាគួ


រមាននោះទេ។

Comments