#ប្រចណ្ឌស្នេហ៍ប្អូនចុង ភាគទី3
[ រទេសភ្លើងបុកគ្នា? ]
ថ្ងៃនេះខាដាស្ហៀន៍តែងខ្លួនឡើងស្អាតបាត ចេញទៅខាងក្រៅព្រោះមានណាត់ជាមួយខេវិននៅហាងកាហ្វេជាមួយគ្នា។
/ហាងកាហ្វេ
«អេ..ខាដាស្ហៀន៍! ឯងមកចាំយើងយូរហើយឬនៅ?» ខេវិននាយទាញកៅអីអង្គុយសួរទៅអ្នកដែលអង្គុយចាំធ្វើមុខស្អុយប៉ែ។
«ឯងនៅមានមុខមកសួរយើងទៀតហ្ហេស៎?» នាយតូចឆ្លើយកំហកៗដាក់ខេវិនព្រោះនាយអោយគេចាំយូរ។
«អឺ..អឺ.. យើងសុំទោសមកពីផ្លូវស្ទះពេកនិងណា ទើបអោយឯងចាំយូរ ឯងស្មានថាយើងចង់យឺតណាស់មែនទេ?»
«លើកលែងអោយម្តងចុះ តែលើកក្រោយអត់មានមកអោយយើងអង្គុយចាំរាប់ម៉ោងចឹងទៀតទេណា!» នាយតូចនិយាយធ្វើកាយវិការចង្អុលនាយក្វាច់ៗដោយចិត្តខឹង ប៉ុន្តែ..ទង្វើនេះធ្វើអោយខេវិននាយញញឹមមិនដឹងខ្លួនដោយពេញចិត្ត។
«ឯងសើចស្អីនេះយើងកំពុងតែស្តីអោយឯងណា សើចចឹងឬឯងចង់បញ្ឈឺយើងហ្ហេស៎?» គេចង់ខឹងលើសដើមពេលស្តីអោយគេតែមកត្រូវគេអង្គុយសើចដាក់ទៅវិញ។
«មានឯណា យើងមិនបានចង់បញ្ឈឺឯងទេមកពីកាយវិការឯងគួរអោយស្រឡាញ់ពេកទើបយើងសើចនិងណា ហ្ហឹស~ហ្ហឹស~»
«ឆឹស!» នាយតូចឡើងសាំចិត្តខាំស្តីអោយគេកាយវិការឡើងច្រងេងច្រងាងតែម្នាក់ឯងប៉ុន្តែ ខេវិនបែរជាមកនិយាយថាគេគួរអោយស្រឡាញ់។
«នេរ៎..បានហើយ កុំខឹងយូរពេក កាលណាដែលយើងខឹងយូរអាចធ្វើអោយមុខយើងឆាប់ចាស់ហើយឆាប់ជ្រួញទៀតផង យើងគ្រាន់តែប្រាប់ទេ បើមិនស្តាប់ប្រយ័ត្នមុខចាស់មុនអាយុទៅ» មិនដឹងថាលួងបែបណាទើបនិយាយញ៉ោះគេបន្ថែមទៀត។
«ឈប់ក៏បាន នេះព្រោះតែយើងខ្លាចមុខចាស់ទេទើបយើងឈប់ខឹងនោះកុំអីយើងមិនងាយឈប់ខឹងទេ» នាយតូចខ្លាចមុខចាស់ និយាយជាមួយនាយហើយយកដៃមកប៉ះមុខ។
ដោយទង្វើកាចឆ្នាស់ឆ្នើមសម្តីចិចចាចៗដូចកូនចាប និងភាពញិកញ៉ក់គួរអោយខ្នាញ់ចង់តែចាប់ក្រញិចរបស់នាយតូច ធ្វើអោយខេវិននាយសម្លឹងគេមិនទម្លាក់ភ្នែក ញញឹមមិនដឹងខ្លួន។
«អេ..អេ..! ខេវិនឯងសម្លឹងអីនិង?» គេឃើញខេវិនដូចជាភ្លឹកៗពេកក៏យកដៃមកក្រវាសចុះឡើងៗ នៅចំពោះមុខនាយ។
«យើងសម្លឹងឯង»
«ថាមិច?» ខាដាស្ហៀន៍
«យើងថាយើងសម្លឹងឯង ស្តាប់មិនឮទេហី?»
«ហេតុអីបានជាមកសម្លឹងយើងវិញ? យើងហៅឯងមកនេះគឺមកស្តាប់យើងនិយាយរឿងប្រាប់ឯង មិនមែនហៅឯងអោយមកអង្គុយសម្លឹងមុខយើងទេ»
«បាទ.. និយាយមកខ្ញុំកំពុងតែស្តាប់អ្នកប្រុសនិយាយហើយតើអ្នកប្រុសតូចគីមខាដាស្ហៀន៍!» នាយតបទៅកំលោះតូចបែបស្រទន់និងនិយាយបង្អូសសំឡេងស្រាលៗ រួចញញឹមដាក់ខាដាស្ហៀន៍យ៉ាងស្រស់ ធ្វើអោយកំលោះតូចភ្លឹកភ្លាំងស្មារតីនិងសម្រស់របស់នាយ។
«អ..អឹម..» ខាដាស្ហៀន៍ហាក់ដូចជាអៀននិងខេវិន គេបែរមុខចេញ ទាញកែវកាហ្វេប៉ុន្តែទាំងដៃកាន់កែវកាហ្វេញ័រដៃតតាត់។
ខេវិន នាយអស់សំណើចពេលឃើញខាដាស្ហៀន៍អៀនបែបនេះ។
«ប..បានហើយ ឥឡូវយើងចូលសាច់រឿងតែម្តងទៅកុំអូសក្រឡារយូរអី» ខាដាស្ហៀន៍សម្រួលអារម្មណ៍ឡើងវិញ ហើយក៏បង្វែរនាយអោយចូលសាច់រឿងតែម្តងទៅ គេខ្លាចនាយសួរគេថាហេតុអីគេញ័រដៃ ខ្លាចឆ្លើយជាមួយនាយវិញមិនចេញ។
«ហឹម..និយាយមក» នាយងក់ក្បាលតិចៗដាក់នាយតូច បញ្ជាក់ថានាយត្រៀមរួចរាល់សម្រាប់ការស្តាប់ហើយ។
ខាដាស្ហៀន៍ចូលសាច់រឿង និយាយរឿងរ៉ាវទាំងអស់ប្រាប់ទៅខេវិន ថាគេឈប់រស់នៅផ្ទះចាស់គេហើយ ពេលនេះគេកំពុងតែរស់នៅក្នុងភូមិគ្រឹះចន ហើយគេក៏ប្រាប់ពីចរឹករបស់ដាយ៍វ័រលេន៍ទៅនាយដែរ ថាដាយ៍វ័រលេន៍កូនលោកចនជាមនុស្សបែបណា។
«ហេតុអីឯងហ៊ាននៅផ្ទះនោះតែពីរនាក់ជាមួយគេ ឯងមិនខ្លាចគេធ្វើបាបឯងទេមែនទេខាដាស្ហៀន៍?» នាយស្រាប់តែប្រែទឹកមុខដូចជាព្រួយបារម្ភទៅដល់ខាដាស្ហៀន៍ខ្លាចថាដាយ៍វ័រលេន៍ធ្វើបាប។
«ឯងគិតថាយើងជាមនុស្សដែលអោយគេជាន់យើងធ្វើបាបយើងបានមែនទេខេវិន? ឯងក៏ស្គាល់យើងដែរថាយើងជាមនុស្សបែបណា តែចេញមកភ្លឺៗដាក់យើង គឺយើងមិនទុកទេ»
«ប៉ុន្តែឯងរស់នៅក្នុងផ្ទះគេចឹង គេនៅតែមានព្រាបជាងឯងដដែលនិង បើថាពិបាកពេករើមកនៅជាមួយយើងមក» ខេវិនស្រាប់តែនិយាយពាក្យនេះចេញមកដោយមិនដឹងខ្លួន នេះគេកំពុងតែបារម្ភពីខាដាស្ហៀន៍មែនទេ?
«ខ្លាចអី? មានដៃពីរយើងពីរដូចតែគ្នាតើ ហើយយើងក៏ចង់ដឹងដែរថាគេហ៊ានធ្វើអីដាក់យើងខ្លះ?»
«បើសិនជាគេហ៊ានលើកដៃវាយធ្វើបាបឯង ឯងត្រូវតែខលមកប្រាប់យើងជាបន្ទាប់ណា យើងនិងទៅរកឯង» ខេវិន
«អឺៗ យើងដឹងហើយអរគុណដែលបារម្ភ ប៉ុន្តែយើងនិហមិនអីទេ គេនោះមានសិទ្ធអីមកវាយដំយើងនោះ!» ខាដាស្ហៀន៍និយាយដូចធម្មតាមិនចាប់អារម្មណ៍និងពាក្យសម្តីខេវិនទេថាគេកំពុងតែបារម្ភគេខ្លាំង ហើយពាក្យសម្តីនិងសកម្មភាពនាយបង្ហាញមកយ៉ាងច្បាស់ថានាយមានចិត្តលើខាដាស្ហៀន៍។
ពួកគេទាំងពីរអ្នកអង្គុយនិយាយគ្នា នៅខាងក្នុងប៉ុន្តែពួកគេមិនដឹងទេថាមានអ្នកកំពុងតែលួចឈរថតពួកគេទាំងពីរអ្នក។
«យឺ..! លួចមកណាត់ជួបប្រុសក្នុងហាងកាហ្វេតែពីនាក់ផងហ្ហេស៎! » អេម៉ាដើរកាត់ហាងកាហ្វេដោយចៃដន្យ ប៉ុន្តែក្រលាសភ្នែកទៅក៏ឃើញខាដាស្ហៀន៍ ទើបនាងពួនជិតទ្វាករប់កចេញចូលលបមើលរួចទាញទូរស័ព្ទថត។
«តែប៉ុន្នេះតើឯងមានអីត្រូវបកស្រាយជាមួយបងដាយ៍វ័រទៀត ហ្ហើស! យើងនិងយករូបនេះទៅអោយបងដាយ៍វ័រមើលថាឯងជាមនុស្សដែលមានចិត្តក្បត់និងបងដាយ៍វ័រមានបងដាយ៍វ័រហើយ ប៉ុន្តែនៅចេញក្រៅមកណាត់ជួបលួចលាក់ជាមួយនិងអ្នកផ្សេងទៀត» បន្ទាប់ពីបានរូបថតរបស់ខាដាស្ហៀន៍និងខេវិនហើយ នាងដើរចេញពីហាងនេះគោលបំណងទៅផ្ទះរបស់ដាយ៍វ័រលេន៍ទៅទូលពិតរឿងនេះប្រាប់នាយ។
នាងស្មានថាខាដាស្ហៀន៍ជាមិត្តស្រីរបស់ដាយ៍វ័រលេន៍ពិតមែន ទើបនាងធ្វើបែបនេះ ប៉ុន្តែនាងមិនដឹងទេថាវាគ្រាន់តែជាការសម្តែងរបស់ខាដាស្ហៀន៍។
______
ពេលនិយាយគ្នារួចរាល់ ខេវិននាយទទូចសុំខាដាស្ហៀន៍ចង់ជូននាយតូចមកផ្ទះដែលគេរស់នៅ ប៉ុន្តែខាដាស្ងៀន៍បដិសេធមិនចង់ពិបាកដល់នាយ ទើបចង់ជិះកាត់ស៊ីទៅដោយខ្លួនឯងវិញ។
ខេវិននាយមិនព្រមដាច់ខាត នៅតែចចេះសុំជូនទៅដដែលៗពេកទើបខាដាស្ហៀន៍ព្រមអោយនាយជូនទៅ ហើយមូលហេតុដែលខេវិនចង់ជូននាយតូចទៅ ទីមួយមិនចង់អោយជិះតាក់ស៊ីគេបារម្ភពីសុវត្ថិភាពខាដាស្ហៀន៍ ទីពីរចង់ដឹងថាផ្ទះលោកចននៅឯណាស្រួលពេលមានរឿងអីនាយស្គាល់ផ្ទះស្រាប់ស្រួលទៅជួយខាដាស្ហៀន៍។
+ភូមិគ្រឹះចន
នាយជូនខាដាស្ហៀន៍មកដល់ហើយក៏លារនាយតូចតហរឡប់ទៅផ្ទះខ្លួនវិញ ខាដាស្ហៀន៍គេដើរចូលក្នុងផ្ទះដូចធម្មតាគ្មានអ្វីប្លែកទេ ដើរឡើងទៅបន្ទប់គេដោយចង់ទៅសម្រាកអោយខ្លួនស្រួលបន្តិចមុននិងងូតទឹកចូលគេង។
គេតម្រេតខ្លួននិងពូកមិនទាន់និងបាន3នាទីផងគេស្រាប់តែស្រែកទឹក គេក៏រៀបថាចុះទៅយកទឹកផឹកនៅខាងក្រោម ប៉ុន្តែបើកទ្វារភ្លាម គឺវ៉ាក់អឺនិងអេម៉ាតែម្តង ព្រោះអេម៉ាដើរកាត់បន្ទប់គេ។
«អ..អួយ» ខាដាស្ហៀន៍គាំងថ្មឹងលស់ព្រលឹងអស់។
«នាងមករកអីទៀតហើយ?» ខាដាស្ហៀន៍
«គឺយើងមកបកអាក្រាតធាតុពិតរបស់ឯងអោយទៅបងដាយ៍វ័រដឹង ថាឯងជាមនុស្សដែលមានមួយមិនស្កប់មានដប់មិនស្កល់ មានបងដាយ៍វ័រហើយនៅលួចទាក់ទងប្រុសផ្សេងទៀត!» នាងនិយាយយ៉ាងមានភាពជឿជាក់លើខ្លួនឯង ដូចជារឿងដែលនាងកំពុងតែនិយាយវាជាការពិតអញ្ចឹង។
«ទាក់ទងប្រុសផ្សេងស្អីនាងនិង?» ខាដាស្ហៀន៍គេមិនដឹងរឿងថាអេម៉ានាង ឃើញគេនិងខេវិននៅហាងកាហ្វេឯណា? ចឹងហើយបានជាឆ្ងល់។
«ថ្ងៃនេះឯងទៅជួបអ្នកណាឯងប្រាកដជាដឹងខ្លួនឯងហើយមិនបាច់យើងនិយាយទេ យើងយករឿងនេះទោប្រាប់បងដាយ៍វ័រវិញល្អជាងខ្ជិលនិយាយច្រើនជាមួយឯងណាស់គ្មានប្រយោជន៍ទេ ហ្ហើស! ចាំមើលទៅមើលថាឯងមានពាក្យអីដោះស្រាយជាមួយបងដាយ៍វ័រទៀត» នាងញញឹមឌឺដងដាក់ខាដាស្ហៀន៍ រួចដើរទៅរកបន្ទប់ដាយ៍វ័របាត់។
ខាដាស្ហៀន៍ឯគេមិនខ្វល់ទេ ប៉ុន្តែក៏ចង់ដឹងថាអេម៉ានាងនិយាយយ៉ាងមិចជាមួយនិងដាយ៍វ័រទើបដើរតាមអេម៉ាទៅបន្ទប់នាយដែរ។
តុរ!! តុរ!!
ដាយ៍វ័រនាយនៅខាងក្នុងជាមួយអេនណាកំពុងបឺតមាត់គ្នាយ៉ាងតក់ក្រហល់ ពួកគេទាំងពីររៀបនិងដោះសម្លៀកបំពាក់ចេញធ្វើរឿងនោះជាមួយគ្នាហើយ ប៉ុន្តែសំឡេងគោះទ្វារក៏បន្លឺឡើង។
«អ្នកណា!» នាយសាំចិត្តខ្លាំងណាស់ ពេលនាយកំពុងតែរៀបចំធ្វើរឿងបែបនេះតែងតែមានគេមករំខាន។
«គឺខ្ញុំ!»
«អ្នកណានិងបង?» អេនណានៅក្រោមទ្រូងនាយឮសំឡេងមនុស្សស្រីតបមកវិញភ្លាម សម្លឹហមុខនាយហើយសួរនាយភ្លេត។
«នាងជាអ្នកណាហេតុអីបានជាហ៊ានមកគោះទ្វារបន្ទប់យើង?» នាយមិនទាន់ដឹងថាអ្នកដែលគោះទ្វារនោះជាអេម៉ាទេទើបនាយសួរម្តងទៀតថាជាអ្នកណា។
«ខ្ញុំជាអេម៉ាណា..! បងមិនស្គាល់ខ្ញុំទេមែនទេ?» អេម៉ារាងចង់មួតម៉ៅដែរ មនុស្សនៅជាមួយគ្នាដេកជាមួយគ្នារាប់ភ្លេចប៉ុន្តែបែរជាមិនស្គាល់សំឡេងនាង។
«អេម៉ា!?» នាយបុកពោះភឺតប្រហោងពោះប៉ុនល្អីពេលដឹងថាជាអេម៉ា។
«អេម៉ា? នាងជាអ្នកណា?» អេនណារុញនាយចេញហើយចម្រិតសួរពីរឿងនេះ។
«.....» ដាយ៍វ័រលេន៍ នាយគាំងស្តូកមិនដឹងត្រូវតបជាមួយនិងអេនណាវិញយ៉ាងមិច។
អេនណាឃើញនាយស្ងាត់ នាយស្ទុះដលរចេញពីគ្រែសម្តៅទៅរកទ្វារចង់បើកមើល ចង់ដឹងថាជាអ្នកណា។
/ក្រាក!!
«អេនណាកុំ!» នាយរត់មកចាប់អេនណាដែរ មិនចង់អោយនាងបើកទ្វារទេប៉ុន្តែ វាហួសពេលហើយទ្វារក៏របើក ទាំងអេនណា ខាដាស្ហៀន៍ និងអេម៉ា ចំហរមាត់គ្រប់គ្នា។
«រទេសភ្លើងបុកគ្នា?» ខាដាស្ហៀន៍និយាយតិចៗហើយយកដៃខ្ទប់មាត់ភ្ញាក់ផ្អើលនិងអ្វីដែលគេកំពុងតែឃើញ។
__________
រងចាំភាគបន្ត ភាគស្លរឈាមព្រោះរទេសភ្លើងបុកគ្នា🙂
អធ្យាស្រ័យចំពោះអក្ខរាវិរុទ្ធ🙏🏻🫶♥️



