#រឿងប្រចណ្ឌស្នេហ៍ប្អូនចុង ភាគទី1

jgaming

#រឿងប្រចណ្ឌស្នេហ៍ប្អូនចុង ភាគទី1



ព្រឹកឡើងនៅក្នុងភូមិគ្រឹះចន គ្រប់គ្នាកំពុងតែអង្គុយនៅតុអាហារចាំដាយ៍វ័រលេនចុះមកញាំអាហារពេលព្រឹកជុំគ្នា។

ដោយអង្គុយចាំយូរទៅចេះតែយូរទៅ មិនឃើញនាយចុះមកសោះទើបលោកប្រើម៉ែដោះអោយទៅហៅនាយ។


/មួយសន្ទុះក្រោយមក


នាយចុះមកពិតមែនប៉ុន្តែនាយមិនចូលមកអង្គុយញាំអាហារពេលព្រឹកជាមួយគ្រប់គ្នាទេ គឺនាយដើរចេញហួសទៅចង់ចេញទៅខាងក្រៅដោយមិនងាកមើលគ្រប់គ្នាដែលកំពុងតែចាំនាយនៅតុបាយសោះ។

«ឯងចង់ទៅណាដាយ៍វ័រ?» លោកចន

នាយឮលោកប៉ាសួរនាយឈប់ហើយងាកមុខមកសម្លឹងប៉ានាយ។

«មោះ ចូលមកញាំអាហារពេលព្រឹកជាមួយគ្នាសិនមក» លោកស្រីគីមហៅនាយដោយគួរសម។

«ខ្ញុំលេបមិនចូលទេប៉ា វាគួរអោយខ្ពើមដែរមានអ្នកផ្សេងដែលមិនដែលស្គាល់មកអង្គុយញាំបាយរួមតុអាហារជាមួយគ្នា!»

«ឯងនិយាយស្អីនិងដាយ៍វ័រលេន៍!» លោកចនឆួលឆេះក្តៅចិត្តភ្លាមរកងើបពីកៅអីតែលោកស្រីគីមចាប់ដៃលោក ដោយមិនចង់អោយលោកឈ្លោះគ្នាជាមួយកូន។

«ខ្ញុំទៅសិនហើយ អញ្ជើញលោកប៉ាញាំអាហារពេលព្រឹកមួយពេលនេះជាមួយនិងគ្រួសារថ្មីលោកប៉ាអោយឆ្ញាញ់មាត់ចុះ!» នាយថារួចញញឹមដាក់ប៉ានាយដើរចេញក្រៅហួចបណ្តើរក្រវីសោរឡាននៅនិងដៃបណ្តើរធ្វើប្រងើយ។

ខាដាស្ហៀន៍គេស្រគៀរធ្មេញណាស់ គ្រឺតនិងចរឹកដ៏សែនឈ្លើយរបស់ដាយ៍វ័រលេន៍ខ្លាំង។

«អោយអូនសុំទោសផង ប្រហែលជាមកពីអូនហើយទើបធ្វើអោយបងនិងកូនឈ្លោះគ្នាបែបនេះ» លោកស្រីគីម

«កុំខ្វល់ជាមួយគេអី គេមិនពេញចិត្តជារឿងគេទៅចុះសំខាន់អោយតែពួកយើងរស់នៅចុះសម្រុងគ្នាទៅគឺបានហើយ» លោកចន

«តែ..អូនរអៀសខ្លួនណាស់ អូនមិនសប្បាយចិត្តទេព្រោះតែវត្តមានអូននិងកូននៅក្នុងផ្ទះនេះ ទើបធ្វើអោយបងនិងកូនដាយ៍វ័រលេន៍ប្រែទៅជាល្អក់កករនិងគ្នាបែបនេះ»

«បើអូននិងកូនខាដាស្ហៀន៍រស់នៅក្នុងផ្ទះនេះមិនបាន ខ្លាចថាទើសទាល់និងកូនដាយ៍វ័រលេន៍ អញ្ចឹង..មិនអីទេបងនិងនាំអូននិងកូនត្រឡប់ទៅរស់នៅផ្ទះមួយទៀត ទុកអោយផ្ទះកូនដាយ៍វ័រលេន៍គេរស់នៅតែម្នាក់ឯងទៅចុះ» លោកចនហេតុតែមិនចង់អោយលោកស្រីគីមមិនសប្បាយចិត្តជាមួយរឿងនេះ ទើបលោកសម្រេចចិត្តថាចង់នាំអ្នកទាំងពីរទៅភូមិគ្រឹះមួយទៀត។

«អូននិងកូនធ្វើអោយពិបាកដល់បងហើយ» លោកស្រីគីមបង្ហាញទឹកមុខមិនសប្បាយចិត្តនិងគ្រែងចិត្តដល់លោកចន។

«កុំនិយាយបែបនោះអី អូននិងកូនមិនបានធ្វើអោយបងពិបាកទេ វាក៏ជាតួរនាទីបងដែរ បងហៅអូនថាជាប្រពន្ធពេញៗមាត់ ហើយប្រពន្ធបងត្រូវគេនិយាយមើលងាយបែបនេះបែបនោះបងបែរជានៅស្ងៀម ចឹងតើសួរថាបងសមជាប្តីអូនទេ? អ្វីដែលបងកាន់តែមិនអាចនៅស្ងៀមបានទៀតគឺអ្នកដែលនិយាយមើលងាយប្រពន្ធបងជាកូនប្រុសបងបង្កើត» លោកចន

លោកស្រីគីមញញឹមដាក់លោកចនរលីងរលោងទាំងទឹកភ្នែករំភើបចិត្តមិននឹកស្មានថាខ្លួនបានជួបបុរសដែលល្អបែបនេះទេ។

«ហេតុអីក៏អូនយំ កុំយំអី ជូតទឹកភ្នែកចេញហើយញាំអាហារពេលព្រឹកទៅ ហើយបំភ្លេចរឿងដែលបានកើតឡើងមិញនេះដោយទៅចុះបងសុំទោសណា» លោកលើកដៃជូតទឹកភ្នែកអោយប្រពន្ធនិយាយសុំទោសប្រពន្ធទៀត។

(លោកចនជាបុរសទង់បៃតង😭)

«ហ្ហឹម..!» លោកស្រីងក់ក្បាលតិចៗដាក់លោកចន។

លោកដួសម្ហូបដាក់ក្នុងចានបាយអោយលោកស្រីគីមមើលទៅអ្នកទាំងពីគឺដូចជាផ្អែមល្ហែមណាស់។

«ញាំអោយច្រើនៗទៅកូន ពេលដែលញាំហើយពួកយើងនិងរើឥវ៉ាន់ទៅនៅផ្ទះមួយទៀតជិតទីក្រុងវិញមិនបាច់នៅទីនេះទៀតទេ» លោកចននិយាយមកកាន់ខាដាស្ហៀន៍។

«បាទ..» ខាដាស្ហៀន៍ញញឹម ប៉ុន្តែក្នុងចិត្តគេពេលនេះស្រាប់តែនឹកឃើញគំនិតមួយ។

_______


+ហាងកាហ្វេ


«នេរ៎ដាយ៍វ័រ! មាត់ឯងកើតស្អីនិងបានជាជាំចឹង?» ជូដេនដែលជាមិត្តភក្តិរបស់ដាយ៍វ័រលេន៍ ឃើញនាយបែកមាត់គេក៏ឆ្ងល់។

«គ្មានស្អីទេស៎!» នាយតបទៅវិញដោយមុខមាំ។

«បានហើយដាយ៍វ័រ យើងមិនជឿឯងទេថាគ្មានរឿងស្អីកើតឡើងចំពោះឯងនោះឈប់កុហកយើងទៅ»

«ណ្ហើយ! បើជ្រុលជាឯងចង់ដឹងហើយយើងប្រាប់ឯងទៅចុះ គឺប៉ាយើងគាត់ជាអ្នកទះយើងមួយកំភ្លៀង»

«ថាមិចប៉ាឯងទះឯងហ្ហេស៎?» ជូដេនគេសឹងមិនជឿនិងត្រចៀកថាប៉ាដាយ៍វ័រហ៊ានលើកដៃទះកូន ព្រោះគេឃើញលោកចនស្រឡាញ់កូនណាស់។

«ត្រូវហើយគឺគាត់ទះយើង ព្រោះតែស្រីមេម៉ាយម្នាក់ទើបគាត់ប្រែប្រួលដល់ថ្នាក់នេះ គាត់មិនដែលចេះសម្តីធ្ងន់ជាមួយកូនទេប៉ុន្តែនៅពេលដែលស្រីនោះចូលមកភ្លាមក្នុងផ្ទះយើងភ្លាម គាត់ក៏ទះយើងភ្លេត»

«ឯងនិយាយនេះឬបានន័យថា.. ប៉ាឯងចង់មានប្រពន្ធថ្មីមែនទេ?» ជូដេន

«អឺ! គឺគាត់មានប្រពន្ធថ្មី តែយើងមិនព្រមទទួលស្គាល់ម្នាក់ស្រីនោះនិងកូនប្រុសនាងទេ! យើងមិនអាចយកអ្នកផ្សេងមកធ្វើជាម៉ាក់យើងបានទេជូដេន»

«ហើយស្តី្រម្នាក់នោះជាអ្នកណាមិចក៏បានមកទាក់ទងគ្នាជាមួយប៉ាឯងងាយៗម៉្លេះទាំងដែលប៉ាឯងជាអ្នកមានដល់កម្រិតនេះដាយ៍វ័រ? ឬស្តី្រនោះគ្រាន់តែចូលមកបោកប្រាស់ប៉ាឯង?» ជូដេននិយាយដល់កន្លែងនេះ ធ្វើអោយដាយ៍វ័រលេន៍ភ្ញាក់។

«អឺជូដេន! យើងភ្លេចគិតពីរឿងនេះអោយឈឹង កុំតែបានឯងនិយាយទេកុំអីយើងមិនចាប់អារម្មណ៍សោះ»

«យើងស្តាប់ទៅវាគួរអោយសង្ស័យនិងណាទើបយើងនិយាយចឹងទៅ»

«មិនកើតទេ យើងត្រូវតែស៉ើបពីប្រវត្តិពីនាក់ម៉ែកូននោះអោយច្បាស់ថាជាអ្នកណាមកពីណា ហើយទាក់ទងប៉ាយើងក្នុងគោលបំណងអី» នាយកើតមានចិត្តសង្ស័យគិតអាក្រក់លើលោកស្រីគីមនិងខាដាស្ហៀន៍។


«ត្រូវតែស៉ើបទើបបានដាយ៍វ័រទាន់រឿងមិនទាន់ធំ បើឯងអាចដឹងពីរឿងនេះបានមុននិងរឿងហេតុកើតឡើងវាប្រាកដជាល្អ ពួកគេនិងមិនអាចបោកប្រាស់ប៉ាឯងបានទេទាន់ពេលទេ»

«តើយើងគួរតែស៉ើបពីប្រវត្តិពួកគេមកពីណាទៅ?» ដាយ៍វ័រលេន៍

«មិនឆ្លាតសោះឯងនេះ ជួលមនុស្សអោយទៅស៉ើបពីប្រវត្តិពួកគេទៅស្អីក៏ល្ងង់ម៉្លេះ!» ជូដេន

«អឹម..! ឯងនិយាយត្រូវ ចឹងយើងសុំលារឯងទៅផ្ទះវិញហើយណាអរគុណដែលបានផ្តល់យោបល់អោយ» ដាយ៍វ័រពេលទទួលបានយោបល់ពីជូដេនរួចប្រញ៉ាប់លារជូដេនត្រឡប់ទៅវិញបាត់។

«អឺៗ លារហើយ» ជូដេនបក់ដៃលារសម្លឹងមើលមិត្តដើរចេញពីហាងការហ្វេទាំងប្រញ៉ាប់ប្រញ៉ាល់។


ដាយ៍វ័រលេន៍ នាយចូលមកដល់ក្នុងឡានហើយក៏បើកឡានចេញទៅផ្លូវម្ខាងទៀតមិនមែនផ្លូវទៅផ្ទះនាយទេ គឺនាយបើកឡានទៅរកមនុស្សអោយជួយស៉ើបពីរឿងនេះអោយ។


+ភូមិគ្រឹះចន


ម៉ោង12យប់ទៅហើយ ប៉ុន្តែនាយទើបតែមកដល់ផ្ទះ។

នាយបើកឡានចូលទៅចតនៅចំណត តែនាយមិនបានឃើញឡានប៉ារបស់នាយទេ នាយក៏ឆ្ងល់ថាយប់ស្មាលនេះហើយតើប៉ារបស់នាយទៅណាទៀត?

នាយដើរចូលក្នុងផ្ទះ ដើរទៅបន្ទប់ម៉ែដោះគោះទ្វារសួរពីនេះ។


តុ!! តុ!!


ម៉ែដោះឮតែសំឡេងគោះទ្វារប្រញ៉ាប់បើកទ្វារយ៉ាងលឿន។

«អ្នកប្រុស!» ពេលនាងបើកទ្វារមកឃើញអ្នកប្រុសនាងឈរឡើងច្រងរៗចំពោះមុខនាង នាងឡើងភ្ញាក់។

«លោកប៉ាទៅណា?»

«លោកប្រុសហ្ហេស៎? គឺនេ...»

«មានអីហ្ហេស៎?» នាយសម្លឹងមុខម៉ែដោះទាំងឆ្ងល់។

«ហិហិ គ្មានអីទេគឺថាលោកប៉ាបាននាំលោកស្រីគីមទៅរស់នៅភូមិគ្រឹះមួយទៀតជិតទីក្រុងហើយ ព្រោះលោកប្រុសមិនចង់អោយអ្នកប្រុសទើសទាល់និងលោកស្រី»

«ឆឹស! ដល់ម្លឹងផងហ្ហេស៎!»

«ចា..អ្នកប្រុស ហិហិ» ម៉ែដោះខំសើចដាក់ប៉ុន្តែនាយមិនមើលមុខហើយដើរចេញទៅវិញធ្វើមិនដឹង។

នាយដើរជិតនិងទៅដល់បន្ទប់នាយហើយតែក៏ជួបគ្នាជាមួយនិងខាដាស្ហៀន៍គេក្រោកមករកទឹកផឹក។

«មិនទាន់ទៅទេហ្ហេស៎ យើងស្មានថាចេញពីផ្ទះនេះបាត់ហើយតើ តែនៅមុខក្រាស់គ្រាន់បើទើបមិនព្រមចេញ» គ្រាន់តែឃើញខាដាស្ហៀន៍ភ្លាម នាយនិយាយនៅចំពោះមុខតែម្តងមិនដៀមដាមទេ។

(តាមពិតនៅពេលដែលលោកចននិយាយថាពេលញាំអាហារពេកព្រឹករួចរើទៅនៅផ្ទះថ្មីនោះ ពេលញាំអាហាររួចហើយខាដាស្ហៀន៍គេបដិសេធសុំមិនទៅជាមួយទេគេចង់នៅទីនេះ ទើបលោកចននិងលោកស្រីគីមព្រមអោយគេនៅ។ លោកស្រីគីមឃាត់កូនដែរបារម្ភពីកូន ប៉ុន្តែខាដាស្ហៀន៍នៅតែចចេះចង់នៅទីនេះដដែល លោកស្រីមិនដឹងត្រូវធ្វើបែបណាទើបបណ្តោយតាមចិត្តកូន ប៉ុន្តែមិនទាន់ដឹងទេថាមូលហេតុអ្វីទើបខាដាស្ហៀន៍ចង់នៅទីនេះ?។)

«ហើយចុះបើខ្ញុំនៅតើវាយ៉ាងមិច?»

«កុំគិតថាយើងអោយឯងរស់នៅក្នុងផ្ទះនេះបានសុខអោយសោះ!» ដាយ៍វ័រលេន៍

«លោកចង់ធ្វើស្អីខ្ញុំ?» ខាដាស្ហៀន៍និយាយហើយសម្លឹងភ្នែកនាយចំ។

«ធ្វើអោយឯងចាកចេញពីផ្ទះនេះដោយខ្លួនឯង មិនបាច់ចាំយើងដេញឯងម្តងទៀត!» នាយញញឹមចុងមាត់ដាក់ខាដាស្ហៀន៍យ៉ាងស្រស់។

«ហ្ហើស! គិតថាខ្ញុំខ្លាចហ្ហេស៎? បានតើលោកចង់លេងបែបណាក៏បានដែរខ្ញុំរីករាយនិងកំដរលោកជានិច្ច ប៉ុន្តែកុំប៉ះពាល់ដល់ម៉ាក់ខ្ញុំអោយសោះ!» ខាដាស្ហៀន៍មិនភ័យខ្លាចសូម្បីតែបន្តិចនិយាយហើយថែមទាំងញញឹមដាក់នាយវិញទៀត។

បន្ទាប់ពីញញឹមដាក់នាយហើយ គេក៏ដើរបុកនាយវិញម្តងចង់សងសឹកដែលថ្ងៃមុននាយដើតមុខគេ។

«ហ្ហឹស ខ្លាំងគ្រាន់បើ យើងចូលចិត្តណាស់អ្នកណាសម្តីថ្លោះបែបនេះ ចាំមើលទៅមើលថាឯងខ្លាំងដូចសម្តីឯងពិតមែនឬអត់!» ដាយ៍វ័រលេន៍ នាយនិយាយតិចៗហើយសម្លឹងមើលខាដាស្ហៀន៍ដើរចេញ។

________

រងចាំភាគបន្ត 🙏🥰

សូមអធ្យាស្រ័យចំពោះអក្ខរាវិរុទ្ធ🙏🏻

Comments

khmer-tech
គួរសរសេរអោយបានច្រើននិងមានអ្នកចូលចិត្តអានតាមដានភាគបន្ត