រឿងប្រចណ្ឌស្នេហ៍ប្អូនចុង ភាគទី5

jgaming

[ ពាក្យថា"ខ្លាច"គ្មានទេនៅក្នុងវចនានុក្រមរបស់ខ្ញុំ ]


ខាដាស្ហៀន៍ រត់មកដល់មុខបន្ទប់គេត្រៀមនិងបើកទ្វារចូលទៅហើយ ប៉ុន្តែដាយ៍វ័រនាយចាប់ដៃខាដាស្ហៀន៍បានមុន។


«លែង! លែងខ្ញុំ!» នាយតូចប្រឹងក្រលាស់ដៃចេញ ប៉ុន្តែនាយចាប់ដៃគេជាប់ហើយទោះប្រឹងក្រលាស់ដល់របូតដៃទៀតក៏មិនអាចរបូតចេញពីដៃនាយដែរ។


«ចង់ទៅណា.. មកនិយាយគ្នាអោយដឹងរឿងសិន!» នាយអូសដៃខាដាស្ហៀន៍ត្រណាត់ត្រណែង ទៅបន្ទប់នាយដូចអូសឬស្សីបញ្ច្រាស់ចុងចឹង។


«និយាយគ្នារឿងអី ខ្ញុំគ្មានអីត្រូវនិយាយជាមួយលោកទេ លែងខ្ញុំ!»


«រឿងអីដែលថាគ្មាន? ឯងគ្មានតែយើងមាន!»


«លោកចង់និយាយរឿងអី?!» នាយតូចដឹងច្បាស់ក្នុងចិត្តថានាយចង់និយាយពីរឿងអី ប៉ុន្តែគេនៅព្យាយាមធ្វើជាមិនដឹង។


«ចូលបន្ទប់សិនទៅចាំនិយាយគ្នា»


«ឈប់សិន!! និយាយគ្នានៅខាងក្រៅមិនបានទេហ្ហេស៎! ហេតុអីចាំបាច់ចូលបន្ទប់?» គេឈប់ង៉ក់មិនបានដើរទៅតាមនាយអូសទៀតទេ ហើយក៏សួរទៅនាយ។


«និយាយខាងក្រៅក៏បាន ប៉ុន្តែ..យើងចង់និយាយក្នុងបន្ទប់វាស្រួលនិយាយគ្នាជាង» ដាយ៍វ័រ


(ស្រួលនិយាយគ្នាឬស្រួលធ្វើអីផ្សេងនិងប្រូ?🤧)


«តែខ្ញុំមិនចង់ចូលទៅនិយាយក្នុងបន្ទប់ទេ ខ្ញុំចង់និយាយនៅខាងក្រៅនេះ!» នាយតូចប្រកែកមិនចូលក្នុងបន្ទប់ជាមួយនាយ ព្រោះខ្លាចនាយមានបំណងអាក្រក់មកលើខ្លួន។


«មិនចូលក៏ត្រូវតែចូលដែរ!»


«នេរ៎! អត់ទេលែង!! លែងខ្ញុំ! ដាក់ខ្ញុំចុះភ្លាមលែង!»


នាយតូចស្រែកចាច! ពេលត្រូវដាយ៍វ័រនាយលើកលីដាក់លើស្មារចូលក្នុងបន្ទប់។


/បន្ទប់


នាយលើកបោះធ្លាក់ខាដាស្ហៀន៍លើពូកមួយទំហឹង រួចទាញទ្វារបិទយ៉ាងលឿនចាក់សោរជាប់! ខាដាស្ហៀន៍ឯនេះស្ទើរតែបាក់ចង្កេះដោយសារនាយទៅហើយ។


«អ..អួយ! ចង្កេះខ្ញុំ..»


ដាយ៍វ័រ នាយអោនទៅជិតមុខខាដាស្ហៀន៍ដែលកំពុងតែគេងនៅលើគ្រែ សម្លឹងមុខខាដាស្ហៀន៍ជាប់។


«លោកចង់ធ្វើស្អីនិង?!» នាយតូចដូចជារាងភ័យៗពេលឃើញនាយទ្របពីលើខ្លួនហើយសម្លឹងមុខខ្លួនបែបនេះ។


«គឺធ្វើឯងនោះអី..!» នាយញញឹមដាក់នាយតូច ហើយសម្លឹងកញ្ចឹងកនាយតូច រួចខាំមាត់ដូចជាមនុស្សចាញ់កូនពេលឃើញម្ជូរស្រក់ទឹកមាត់ដូចទឹកបាក់ទំនប់។


«លោកនិយាយឆ្កួតស្អីនិង ចេញទៅ!» ខាដាស្ហៀន៍លើកដៃចង់រុញនាយចេញ ប៉ុន្តែកម្លាំងដៃដែលគេរុញនោះដូចជាមិនរង្គឺខ្លួនអ្នកដែលកំពុងតែនៅពីលើខ្លួនសូម្បីតែបន្តិចសោះ!


«បើមិនចង់ឈឺសាច់ទេ ឆាប់ប្រាប់យើងតាមត្រង់ភ្លាមមកថា រឿងដែលកើតឡើងមិញនេះឯងជាអ្នករៀបចំឡើងមែនទេ?» នាយចម្រិតសួរខាដាស្ហៀន៍សង្ស័យថានាយតូចជាអ្នករៀបចំរឿងនេះឡើង។


«ទេ.. ខ្ញុំមិនបានដឹងទេ»


«ហេតុអីក៏និយាយថាមិនដឹង បើពេលដែលអេនណាបើកទ្វារមក យើងឃើញឯងនិងអេម៉ាឈរនៅមុខបន្ទប់ជាមួយគ្នាហើយនិង ឯងចង់ប្រកែកជាមួយយើងយ៉ាងមិចទៀត!?»


«លោកយល់ច្រឡំហើយ តាមពិតអេម៉ានាងមកដោយខ្លួនឯងទេខ្ញុំមិនបានដឹងអីឡើយ» ខាដាស្ហៀន៍


«បើនាងមកដោយខ្លួនឯង ចុះហេតុអីឯងនៅឈរមុខបន្ទប់ជាមួយនាងដែរ?»


«អេម៉ានាងមកបន្ទប់លោក ដោយគោលបំណងនាងចង់យករូបថតដែលនាងលួចថតខ្ញុំនិងខេវិននៅឯហាងកាហ្វេជាមួយគ្នា យកមកអោយលោកមើល ដោយនាងគិតថាពេលលោកឃើញរូបនេះហើយលោកនិងឈប់ទាក់ទងគ្នាជាមួយខ្ញុំ ទៀត ប៉ុន្តែ..ការពិតខ្ញុំនិងលោកគឺគ្មានទំនាក់ទំនងអីជាមួយគ្នាស្រាប់ហើយ!» ខាដាស្ហៀន៍គេបកស្រាយរឿងគ្រប់យ៉ាងទៅអោយនាយដឹង។


«ឯងចង់បានន័យថា ដោយសារតែការយល់ច្រឡំរបស់នាង ទើបពេលនាងមកដល់ក៏មានរឿងនោះកើតឡើងមែនទេ?»


«ពិតមែនហើយ!» ខាដាស្ហៀន៍


«ហើយចុះខេវិននោះគេជាអ្នកណា? ហេតុអីឯងទៅហាងកាហ្វេជួបគេស្ងាត់ៗ?» នាយស្រាប់តែមកចាប់អារម្មណ៍ជាមួយនិងឈ្មោះខេវិន ដោយលែងចាប់អារម្មណ៍និងរឿងដែលបានកើតឡើងនោះទៀត។


«គេជាអ្នកណាវាមិនសំខាន់ទេ ហេតុអីខ្ញុំត្រូវប្រាប់លោក!»


«យើងអីដែលប្រាប់យើងមិនបានថាគេជាអ្នកណា!?» នាយប្តូរទឹកមុខដូចចង់ស៊ីសាច់ខាដាស្ហៀន៍។


«លោកនិងខ្ញុំគ្មានអីពាក់ពាន់គ្នាទេហើយក៏គ្មានហេតុផលអីខ្ញុំត្រូបប្រាប់ពីទំនាក់ទំនងខ្ញុំនិងខេវិនទៅលោកអោយដឹងដែរ»


«ឯងនិយាយថាយើងនិងឯងគ្មានទំនាក់ទំនងស្អីជាមួយគ្នាទេ ចុះហេតុអីក៏មុននេះ ឯងនិយាយប្រាប់ទៅពួកនាងថាឯងជាគូរដណ្តឹងរបស់យើង? ឯងមានបំណងអីអោយប្រាកដខាដាស្ហៀន៍ទើបឯងនិយាយបែបនេះ ឆាប់ប្រាប់យើងភ្លាម!!» នាយសង្កត់ធ្ងន់លើសំណួរនេះទៅខាដាស្ហៀន៍ ធ្វើអោយនាយតូចពិបាកឆ្លើយនិងសំណួរមួយនេះណាស់។


«គ..គឺ..គឺ..» នាយតូចភ្នែកក្រលេបក្រលាប់ដូចជាកំពុងតែរកពាក្យនិយាយដោះសារ ប៉ុន្តែរកនឹកមិនឃើញ។


«គឺស្អី!?»


«អ..អាយ លែង! កុំចងដៃខ្ញុំ! អឹ-អ្អឹម!»


ដាយ៍វ័រ នាយស្រាយក្រវ៉ាត់ក យកមកចងដៃខាដាស្ហៀន៍ផ្គួបជាប់គ្នា ហើយច្របាច់មាត់ខាដាស្ហៀន៍យ៉ាងខ្លាំងពេលឃើញនាយតូច ឆ្លើយនិងសំណួរនាយមិនចេញ។


«គឺមកពីខ្ញុំខឹងនិងលោកដែលលោកនិយាយប្រមាថមើលងាយដល់ម៉ាក់ខ្ញុំ ពេលខ្ញុំនិងម៉ាក់ខ្ញុំឈានជើងចូលផ្ទះនេះដំបូង» ទីបំផុតខាដាស្ហៀន៍គេក៏ព្រមសារភាព។


«ហ្ហឹស! ព្រោះតែមូលហេតុនេះហ្ហេស៎! ទើបឯងធ្វើបែបនេះដាក់យើង!?» នាយស្រាប់តែសើច ហួសចិត្តនិងខាដាស្ហៀន៍។


«ត្រូវហើយ ខ្ញុំធ្វើដាក់លោកព្រោះតែមូលហេតុនោះពិតមែន ហើយអ្វីដែលខ្ញុំធ្វើដាក់លោកទាំងអស់នេះគឺមិនទាន់ស្មើរនិងពាក្យសម្តីដែលលោកនិយាយមើលងាយមកលើម៉ាក់របស់ខ្ញុំនៅឡើយទេ លោកសមតែទទួលបានរឿងអាក្រក់បែបនេះគុណនិងដប់ដងទើបសមនិងអ្វីដែលលោកធ្វើដាក់ម៉ាក់ខ្ញុំ!»


«ម៉ាក់ឯងក៏សមតែទទួលបានពាក្យសម្តីបែបនោះពីយើងដូចគ្នា ហ៊ានទាក់ទងគេមិនប្រមានខ្លួន! យើងសួរឯងតាមត្រង់ណា ឯងនិងម៉ាក់ឯងនៀក ចូលមកក្នុងគ្រួសារយើងគឺក្នុងគោលបំណងអីអោយប្រាកដ ចូលមកដើម្បីតែបោកប្រាស់ ឬដើម្បីតែបំផ្លាញគ្រួសារយើង?» ពាក្យថា "ហ៊ានទាក់ទងគេមិនប្រមានខ្លួន" គឺនាយចង់បានន័យថា ហ៊ានទាក់ទងប៉ានាយដោយមិនមើលខ្លួនឯងថាខ្លួនឯងនៅកម្រិតណាប៉ានាយនៅកម្រិតណា។


«ខ្ញុំពិតជាស្តាយជំនួសលោកណាស់ដាយ៍វ័រ លោកមានមុខមាត់ស្អាតបាតកើតក្នុងគ្រួសារត្រកូលអភិជនក៏ពិតមែន ប៉ុន្តែខួរក្បាលលោកដូចជាមិនអភិវឌ្ឍន៍ទៅតាមឋានៈនៃគ្រួសារលោកសោះ!» គេចង់បានន័យថាខួរក្បាលនាយគឺគិតគេផ្សេងតែក្នុងផ្លូវអាក្រក់ ចូលចិត្តគិតគេតែក្នុងផ្លូវអវិជ្ជមាន គិតថាក្រៅពីខ្លួនគ្មានអ្នកណាល្អទេ។


នាយតូចមិនញញើតក្នុងការតមាត់និងដៀលអោយនាយវិញដូចគ្នា ទោះបីជាពេលនេះគេនៅក្រោមទ្រូងនាយហើយក្នុងបន្ទប់ចាក់សោរជិតក៏ដោយ! នាយតូចដឹងខ្លួនហើយថាពេលនេះបែបនេះគេអាចនិងត្រូវនាយធ្វើបាប ប៉ុន្តែគេក៏មិននៅស្ងៀមអោយអ្នកផ្សេងមកនិយាយមើលងាយថាអោយម្តាយរបស់គេដែរ។


«សម្តីថ្លោះណាស់! ឯងមិនខ្លាចយើងសម្លាប់ឯងចោលទេមែនទេ?» នាយខឹងនិងខាដាស្ហៀន៍ឡើងញ័រដៃ តាំងពីដើមមកហើយ គឺមិនដែលមានអ្នកណាហ៊ានប្រកែកតមាត់និងនិយាយថាអោយនាយវិញបែបនេះទេ ខាដាស្ហៀន៍ជាមនុស្សទីមួយដែលមិនខ្លាចនាយហើយហ៊ានជាមួយនាយដល់ថ្នាក់នេះ!


«សុំទោសផង ពាក្យថា"ខ្លាច"គឺគ្មាននៅក្នុងវចនានុក្រមរបស់ខ្ញុំទេ បើសិនជាគេមិនមកប៉ះពាល់ខ្ញុំមុន!» នាយតូចនិយាយតបទៅនាយហើយញញឹមចុងមាត់ដាក់វិញ។


ដោយទង្វើទាំងនេះកាន់តែធ្វើអោយនាយញ័រសាច់និងខាដាស្ហៀន៍ទៅទៀត។


«ឯង!!»


នាយខឹងពេកក៏លូកដៃច្របាច់ក ខាដាស្ហៀន៍ដោយចង់គំរាមគេ ធ្វើអោយគេខ្លាចនាយ ប៉ុន្តែអ្វីដែលនាយនឹកស្មានមិនដល់និងអ្វីដែលខាដាស្ហៀន៍តបមកនាយវិញនោះគឺ...


«ខ្ញុំគ្មានថ្ងៃខ្លាចលោកទេ ហើយក៏គ្មានថ្ងៃចុះចាញ់លោកដោយងាយៗដែរបើដរាបណាព្រះអាទិត្យមិនទាន់រលាយបាត់ចេញពីផែនដីនេះ!» ខាដាស្ហៀន៍


«ឯងសម្តីខ្លាំងជាមួយយើង ទាំងដែលដៃឯងកំពុងតែជាប់ចំណងរបស់យើងបែបនេះ ឯងមិនខ្មាស់មាត់ខ្លួនឯងទេមែនទេ?» ដាយ៍វ័រលេន៍


«ខ្ញុំមិនខ្វល់ទេ មិនថាពេលនេះដៃរបស់ខ្ញុំកំពុងតែជាប់ចំណង ហើយក របស់ខ្ញុំកំពុងតែត្រូវគេច្របាច់ក៏ដោយ ក៏ខ្ញុំមិនអោយអ្នកណាមកនិយាយមើលងាយម៉ាក់ខ្ញុំបានដែរ!» ខាដាស្ហៀន៍


«ហ្ហឹស! ខ្លាំងមែន!» នាយប្រលែងដៃចេញពីកខាដាស្ហៀន៍ រួចងើបចេញពីគ្រែ។


«លោកប្រញ៉ាប់ដកដៃចេញម៉្លេះ មិននៅច្របាច់អោយូរជាងនេះបន្តិចទៅ?» នាយតូចនៅបានសម្តីនិយាយឌឺគេថែមទៀតមិនញញើតនិងនាយសូម្បីបន្តិច។


«ឯងលេងជាមួយមនុស្សខុសហើយខាដាស្ហៀន៍! យើងនិងធ្វើអោយឯងស្គាល់យើងអោយកាន់តែច្បាស់ជាងនេះ យើងនិងធ្វើអោយឯងបាកស្បាតលែងហ៊ានជាមួយយើងទៀតចាប់ពីស្អែកនេះតទៅ! ថ្ងៃនេះយើងលើកលែងអោយឯងម្តង ចុះ ប៉ុន្តែចាប់ពីថ្ងៃស្អែកទៅយើងនិងមិនបន្ធូរដៃអោយឯងទេត្រៀមខ្លួនទៅខាដាស្ហៀន៍!»


«បាន.. ខ្ញុំចាំលោក!» ខាដាស្ហៀន៍


«ល្អ.. ចាំយើងនៅក្នុងបន្ទប់នេះហើយណា ចាប់ពីថ្ងៃនេះតទៅយើងនិងឃុំឯងនៅក្នុងបន្ទប់នេះ!» នាយនិយាយហើយ ទាញទ្វារបើកដើរចេញរួច ចាក់សោរបន្ទប់ដោយទុកអោយខាដាស្ហៀន៍នៅក្នុងបន្ទប់នោះតែម្នាក់ឯង។



Comments