[ ជួយខ្ញុំផងម៉ែដោះ ]
នាយចាក់សោរបន្ទប់រួចរាល់ ដើរចុះមកខាងក្រោមទាំងទឹកមុខស្មើរធេង។
ម៉ែដោះហាលី ក៏មិនសួរនាយថាទៅណាដែរពេលឃើញនាយដើរចេញទៅក្រៅ នាងដឹងថាអ្នកប្រុសនាងប្រាកដណាស់គឺទៅផឹកស៊ីជាមួយមិត្តភក្តិទៀតមិនខាន.. ហើយនេះក៏មិនមែនជាលើកទីមួយដែរ ដែលអ្នកប្រុសនាងចេញក្រៅពេលយប់ព្រលប់បែបនេះ។
ដាយ៍វ័រចេញឡានទៅផុត នាងដើរទៅជាន់ខាងលើដោយចង់ទៅសួរអ្នកប្រុសខាដាស្ហៀន៍នាងថា មិញនេះមានរឿងអីទើបដល់ថ្នាក់ស្រីៗពីនាក់នោះវាយបោចគ្នាទៅវិញទៅមកអញ្ចឹង។
______
«អ្នកប្រុសហ្ហា~..» នាងដើរទៅដល់មុខបន្ទប់ខាដាស្ហៀន៍ហើយក៏ហៅនាយតូចដែលគិតថានាយតូចនៅខាងក្នុង ប៉ុន្តែ..នាងឃើញថាទ្វារបន្ទប់មិនបានចាក់សោរទេ។
«អាវ! ហើយអ្នកប្រុសខាដាស្ហៀន៍មិនចាក់សោរទ្វារហ្ហេស៎? ឬក៏គេងភ្លេចចាក់សោរ?» នាងឈរមើលទៅទ្វារហើយគិតក្នុងចិត្តថា ខ្លាចខាដាស្ហៀន៍គេងភ្លេចចាក់សោរទ្វារ។
«ប្រហែលជាអ្នកប្រុសតូចគេងលក់ហើយ ចឹងចាំស្អែកចាំសួរពីរឿងនោះក៏បាន!» ស្តីរួចនាងទាញទ្វារបន្ទប់បិទអោយជិត រួចរកដើរត្រឡប់ទៅវិញ ប៉ុន្តែនាងនៅមានកូនចិត្តមួយទៀតថាចង់បើកទ្វារមើល។
គិតចុះគិតឡើងនាងក៏ទាញទ្វារបើកមើលអោយអស់ចិត្ត កុំអោយនៅឆ្ងល់និងសង្ស័យច្រើនពេក។
/ក្រាក!!
'សំឡេងទ្វារបើកក៏បន្លឺឡើង'
ពេលដែលនាងបើកទ្វារ គឺនាងមិនបានឃើញអ្នកប្រុសតូចនាងនៅក្នុងបន្ទប់នេះទេ ធ្វើអោយនាងឆ្ងល់ជាខ្លាំងថាអ្នកប្រុសនាងទៅណា?
«យី! ក្នុងបន្ទប់មិនឃើញ ចឹងអ្នកប្រុសខាដាស្ហៀន៍ទៅណាទៅ?» នាងនិយាយម្នាក់រួចគិតពីរឿងនេះ។
«តិចល៎.. អ្នកប្រុសខាដាស្ហៀន៍ចេញទៅខាងក្រៅទេដឹង? ប៉ុន្តែបើចេញទៅខាងក្រៅមែន ឯងប្រាកដជាឃើញហើយហាលី តែឯងមិនបានឃើញអ្នកប្រុសដើរចុះទៅខាងក្រោមអីទេ! អញ្ចឹងតើអ្នកប្រុសទៅណាទៅ?» នាងនៅតែគិតមិនចេញពីរឿងនេះ។
«មិនកើតទេរកមើលអ្នកប្រុសសិន តិចល៎អ្នកប្រុសដួលសន្លប់ក្នុងបន្ទប់ទឹកអីដឹងតែចប់ហើយនាងហាលីអើយ!» នាងបារម្ភខ្លាចថាខាដាស្ហៀន៍ ដួលសន្លប់ក្នុងបន្ទប់ទឹកគ្មានអ្នកណាដឹងក៏ដើរចូលក្នុងបន្ទប់របស់នាយតូច ដើររកមើលនាយ។
នាងដើររកគ្រប់កន្លុកកន្លៀតអស់ហើយតែរកមិនឃើញទេ នាងចាប់ផ្តើមមិនស្រួលក្នុងចិត្ត ទើបស្រែកហៅនាយតូចម្តង។
«អ្នកប្រុសខាដាស្ហៀន៍~ អ្នកប្រុសហ្ហា~ អ្នកប្រុសនៅឯណា?!» នាងស្រែកហៅមួយសន្ទុះទើបឮសំឡេងឆ្លើយតបមកនាងវិញល្ហៀងៗចេញមកពីខាងក្នុងបន្ទប់ដាយ៍វ័រ។
ហាលីនាងឆ្ងល់ហើយក៏សង្ស័យដែរ ទីមួយខ្លាចថាអ្នកប្រុសដាយ៍វ័រនាងធ្វើបាបដល់ខាដាស្ហៀន៍ ទីពីរឆ្ងល់ថាហេតុអីខាដាស្ហៀន៍ទៅក្នុងបន្ទប់អ្នកប្រុសដាយ៍វ័រនាងទៅវិញ?
ដោយចង់ដឹងក៏ដើរទៅគោះទ្វារបន្ទប់ដាយ៍វ័ររួចផ្ទៀងត្រចៀកចាំស្តាប់។
តុ!! តុ!! តុ!!
«អ្នកប្រុស~»
«ខ្ញុំនៅខាងក្នុងជួយខ្ញុំផងម៉ែដោះ!» ខាដាស្ហៀន៍
«អ្នកប្រុសនៅខាងក្នុងហ្ហេស៎?»
«ត្រូវហើយខ្ញុំនៅខាងក្នុង ម៉ែដោះជួយបើកទ្វារអោយខ្ញុំផង»
«ហេតុអីក៏អ្នកប្រុសទៅនៅក្នុងបន្ទប់អ្នកប្រុសដាយ៍វ័រទៅវិញ?»
«កុំទាន់អាលសួរអី ពេលនេះម៉ែដោះជួយខ្ញុំសិនមកចាំខ្ញុំប្រាប់ម៉ែដោះតាមក្រោយ ជួយបើកទ្វារអោយមកម៉ែដោះ» គេប្រញ៉៧អោយម៉ែដោះជួយខ្លាចថាដាយ៍វ័រនាយដឹង គេនិងមិនអាចចេញពីបន្ទប់មួយនេះបានទេ។
«ចាៗអ្នកប្រុស!» ម៉ែដោះទាញទ្វារបើក ប៉ុន្តែទ្វារចាក់សោរ ម៉ែដោះដើរទៅយកសោរបន្ទប់នៅក្នុងថតតុធ្វើការលោកប្រុសនា ងដើម្បីមកចាក់សោរបន្ទប់ជួយអ្នកប្រុសនាងនៅខាងក្នុង។
ពេលទៅយកសោរបានរួចនាង ក៏ចាក់សោរចូលទៅខាងក្នុងបាន។
នាងភ្ញាក់ផ្អើលណាស់ពេលនាងចាក់សោរចូលមកនាងឃើញ ខាដាស្ហៀន៍ដេកលើគ្រែទាំងដៃជាប់ចំណង។
«អ្នកប្រុស!»
«ជួយខ្ញុំផងម៉ែដោះ»
នាងស្ទុះទៅជួយស្រាយចំណងពីដៃ ខាដាស្ងៀន៍ចេញ។
«តោះម៉ែដោះ ពួកយើងចេញក្រៅសិនទៅប្រយ័ត្នដាយ៍វ័រគេមកទាន់» ខាដាស្ហៀន៍រួចតែចំណងហើយ ទាះដៃម៉ែដោះចេញក្រៅភ្លេត។
មកដល់ខាងក្រៅបន្ទប់ ម៉ែដោះសោះទៅនាយតូចថាមានរឿងអីទើបដល់ថ្នាក់អ្នកប្រុសនាងចងដៃគេជាប់បែបនេះ។
ខាដាស្ហៀន៍មិនចង់អោយម៉ែដោះដឹង ក៏កុហកថាគ្មានរឿងអីទេគ្រាន់តែនិយាយលើសលួសជាមួយណាយបន្តិចបន្តួចទើបនាយខឹងហើយចាប់គេចង.. និយាយហើយដេញម៉ែដោះអោយទៅបន្ទប់គេងធ្វើធម្មតាៗទៅគេសុំលារម៉ែដោះចូលបន្ទប់គេសិនហើយ។
ម៉ែដោះរកតែសួរនាំអីទៀតមិនទាន់ទេ គេដូចជាត្រហេមត្រហបណាស់ រត់ចូលបន្ទប់បាត់។
____
#ក្លឹប
«អេដាយ៍វ័រ យ៉ាងមិចហើយរឿងដែលឯងរកគេអោយជួយស៉ើបរឿងនោះអោយឯងនោះ!?» កំពុងតែផឹកជុំគ្នាជាមួយដាយ៍វ័រនិងខៃរ៉ូសុខៗ ជូដេននាយស្រាប់តែលើករឿងនេះមកនិយាយ។
«អឺ..! យើងភ្លេចពីរឿងនេះអោយឈឹង តែថារឿងរកមនុស្សអោយទៅស៉ើបរឿងនិងគឺរកបានហើយ ប៉ុន្តែគេដូចជាមិនទាន់ទាក់ទងមកយើងវិញទេ» ដាយ៍វ័រ
«ដូចជាយូរម៉្លេះ? ឯងមានខលសួរគេឬនៅថាយ៉ាងមិចហើយ ប្រយ័ត្នគេខលមកឯងមិនចូលណា ព្រោះលេខទូរស័ព្ទឯងនេះយើងក៏ឧស្សាហ៍ខលទៅឯងមិនចូលដែរ» ខៃរ៉ូ
«ចាំមើលស្អែកយើងរកខលទៅគេសួរនាំរឿងនេះសិន គ្រែងល៎គេខលមកយើងមិនចូលដូចឯងនិយាយ»
«អឺៗ សួរៗទៅ អឹមនេ៎! ហើយមាត់ឯងទៅកើតស្អីនិងបានជាបែកមាត់ចឹង? ឬប៉ាឯងទះកំភ្លៀងឯងទៀតហើយ?» ជូដេនស្មានថាលោកចនទះកំភ្លៀងកូនទៀតទើបសួរទៅនាយ។
«អោយតែនិយាយពីរឿងនេះយើងក្តៅស្លឹកត្រចៀកតែម្តង!» នាយទម្លាក់កែវលើតុផូសស្ទើរតែបែកកែវស្រាទៅហើយ។
«ហើយវាមានរឿងស្អីទៀតហើយបានជាមួរម៉ៅម៉្លេះ?» ជូដេន
ដាយ៍វ័រនាយក៏រៀបរាប់ រឿងរ៉ាវប្រាប់ទៅខៃរ៉ូនិងជូដេនទាំងខឹង។
ពួកគេអង្គុយស្តាប់ដាយ៍វ័រនិយាយហើយក៏អស់សំណើច សើចបែបចំអកលេងសើចដាក់ដាយ៍វ័រថា ខាដាស្ហៀន៍ត្រឹមតែជាក្មេងប្រុសអាយុ19ឆ្នាំនិងត្រឹមតែជាប្អូនចុងសោះ ហ៊ានបណ្តោយអោយគេធ្វើបាបនាយបាន។
ដាយ៍វ័រនាយក៏ខឹងទាំងមិត្តភក្តិ ទៀតទម្លាក់កែវស្រារចុះដកលុយពីកាបូបដកលើតុដើរចេញទៅវិញបាត់។
ខៃរ៉ូនិងជូដេនមើលមុខគ្នាពេលឃើញថាដាយ៍វ័រនាយខឹង ពួកគេដឹងថាមិញនេះពួកគេនិយាយលរងសើចទេមិនគិតថានាយនិងខឹងចឹងឡើយ។
/ភូមិគ្រឹះចន
នាយបើកឡានត្រឡប់មកវិញទាំងខឹង ខឹងនិងមិត្តភក្តិដែលនិយាយបែបនោះដាក់គេ ហើយក៏ខឹងនិងខាដាស្ហៀន៍ដែរដែលហ៊ានធ្វើបែបនេះដាក់នាយ។
នាយដើរដល់បន្ទប់នាយគឺឃើញថាទ្វារមិនបានចាក់សោទេ គឺធ្វើអោយនាយសង្ស័យក្នុងចិត្តខ្លាចថាខាដាស្ហៀន៍រត់ចេញពីបន្ទប់នាយបាន នាយបើកទ្វារមើលយ៉ាងលឿន។
ហើយអ្វីដែលនាយឃើញគឺ ក្នុងបន្ទប់ទទេរស្អាតបាត់ខាដាស្ហៀន៍បាត់ទៅហើយ។
នាយមួរម៉ៅណាស់ពេលត្រឡប់មកវិញមិនឃើញខាដាស្ហៀន៍ នាយដឹងថាគ្មានអ្នកណាក្រៅពីម៉ែដោះទេដែលមកចាក់សោរទ្វារអោយខាដាស្ហៀន៍នោះ។
«ម៉ែដោះ!!!» នាយស្រែកហៅម៉ែដោះយ៉ាងខ្លាំង ស្ទើរតែប្រេះផ្ទះទៅហើយមកពីសំឡេងនាយស្រែកខ្លាំងពេក។



