[ វាជាស្នាដៃឯងមែនទេខាដាស្ហៀន៍!! ]
«នាងជាអ្នកណា!?» អេម៉ាស្រឡាំងកាំងពេលឃើញដាយ៍វ័រនៅក្នុងបន្ទប់ជាមួយស្រីផ្សេង។
«យើងជាមិត្តស្រីបងដាយ៍វ័រចុះនាង?» អេនណា តបទៅអេម៉ាវិញថានាងជាមិត្តស្រីដាយ៍វ័រ។
«យើងក៏ជាមិត្តស្រីបងដាយ៍វ័រ!» អេម៉ា
«យើងទេទើបជាមិត្តស្រីបងដាយ៍វ័រ!» អេនណា
«ទេ.. អ្នកដែលជាមិត្តស្រីបងដាយ៍វ័រគឺជាយើងមិនមែននាងទេ!» អេម៉ា
«នាង!!» អេនណាលើកដៃចង់ទះអេម៉ា តែក៏ត្រូវអេម៉ាចាប់ជាប់និងទះនាងវិញបានមុន។
ផាច់!!
«អាយយយ! នាងហ៊ានទះយើងផងហ្ហេស៎! នេះនេក៎!!» អេនណាខឹងអេម៉ាដែលទះនាង នាងក៏ចាប់បោចសក់អេម៉ាវិញ។
ពួកគេទាំងពីបោចសក់គ្នាទៅវិញទៅមក ហើយនៅតែស្រែកប្រកែកគ្នាថាដាយ៍វ័រគឺជារបស់ពួកគេរាងខ្លួន។
ស្ថានភាពពេលនេះគឺរញ៉េរញ៉ៃណាស់ ដាយ៍វ័រមិនដឹងត្រូវនិយាយបែបណាទេមានតែឃាត់ពួកគេទាំងពីសិន។
«បានហើយឈប់សិនទៅអេនណា អេម៉ាអូនក៏ដូចគ្នាឈប់ទៅ!» នាយចាប់ម្នាក់ឯងមិនឈ្នះទេ ចាប់អេនណាផងអេម៉ាផង។
ខាដាស្ហៀន៍ គេមិនបានជួយចាប់ទេនៅឈរមើល អោបដៃធ្វើមិនដឹង។
ម៉ែដោះនៅជាន់ខាងក្រោមកំពុងតែរៀបចំបោះជូតនិងប្រមូលសម្រាមចោល ឮសំឡេងស្រែកខ្លាំងពេកទើបប្រញ៉ាប់រត់មកមើល។
«យើងនិងទះនាង នាងហ៊ានដណ្តើមបងដាយ៍វ័រពីយើង!» អេម៉ា
«យើងមិនបានដណ្តើមបងដាយ៍វ័រពីអ្នកណាទេ មានតែនាងទេដែលជាអ្នកដណ្តើមបងដាយ៍វ័រពីយើង យើងនិងប្រដៅនាងចេញកុំអោយថ្ងៃក្រោយនាងចេះតែដើរយករបស់គេរបស់ឯងទៀត!» អេនណា
ម្នាក់ៗចោទគ្នាទៅវិញទៅមក អេនណាចោទអេម៉ា អេម៉ាចោទអេនណាមិនដឹងអ្នកណាដណ្តើមអ្នកអោយប្រាកដ។
«គ្មានអ្នកណាដណ្តើមអ្នកណាទេ ឈប់ទៅអេនណាបងសុំ» ដាយ៍វ័រនាយ ចង់ឆ្កួតហើយពេលនេះ។
«អត់ទេ! អូននិងមិនឈប់ទេអូននិងប្រដៅនាងចេញម្តងទើបបាន» អេនណា
«ខាដាស្ហៀន៍ នេះឯងនៅឈរអោបដៃមើលធ្វើស្អីទៀតមិនឆាប់មកជួយចាប់គ្នាមកអោយលឿនឡើង ឬឯងគ្មានចិត្តចង់ជួយបន្តិចទេហ្ហេ៎!» ដាយ៍វ័រស្តីអោយខាដាស្ហៀន៍។
«លោកអោយខ្ញុំជួយចាប់មែនទេ?» ខាដាស្ហៀន៍
«ហ្ហើយពុទ្ធោរអើយ! អោយឆាប់ឡើងមកកុំសួរច្រើនអី»
ម៉ែដោះពេលមកដល់ឃើញអេនណានិងអេម៉ាប្រតែប្រតប់គ្នា ដោយមានដាយ៍វ័រជួយឃាត់ តែខាដាស្ហៀន៍បែរជាឈរអោបដៃមើលទៅវិញ?
«នេរ៎!!! បានហើយ មិនចេះខ្មាស់គេទេមែនទេមកវាយគ្នាដណ្តើមប្រុសនៅនិងមុខគេមុខឯងនៀក!» ខាដាស្ហៀន៍ដឹងថាគេចាប់មិនឈ្នះទេ ទើបស្រែកមួយទំហឹងអោយពួកគេឈប់។
ហើយការស្រែករបស់គេពិតជាបានផលមែន គ្រាន់តែស្រែកហើយ អេនណានិងអេម៉ា ឈប់ហើយក៏ងាកមករកគេភ្លាម។
«បើដឹងថាគេស្រែកហើយឈប់ចឹង យើងនិងអោយស្រែកតាំងពីយូរមកម៉្លេះ» នាយគិតក្នុងចិត្ត។
«មានរឿងអីមែនទេអ្នកប្រុសបានជាទៅជាបែបនេះ?» ម៉ែដោះសួរទៅអ្នកប្រុសដាយ៍វ័រ។
«គ្មានអីទេ នេះជារឿងរបស់យើងចឹងម៉ែដោះទៅវិញចុះ» នាយដេញ ម៉ែដោះអោយចេញទៅវិញ។
«តែមិញនេះខ្ញុំឃើញ...»
«យើងថាអោយទៅវិញទៅមិនឮទេមែនទេ?»
«អរ..ចាអ្នកប្រុស» ម៉ែដោះមិនហ៊ានជំទាស់ក៏ដើរចេញទៅវិញ។
«នែអាក្នេងឆ្កួត ឯងជាអ្នកណាបានជាហ៊ានមកស្រែកដាក់យើង!» អេនណាស្តីអោយខាដាស្ហៀន៍។
ខាដាស្ហៀន៍ឮអេនណាសួរគេពីសំណួរនេះគេក៏បានដៃនឹកឃើញគំនិតអាក្រក់មួយចង់ធ្វើបាបដាយ៍វ័រ។
«ចាំមើលណាលោកដាយ៍វ័រ ខ្ញុំនិងលេងលោកម្តងនេះអោយលោកបាក់ចង្កេះតែម្តង ហ្ហឹស!» គេគិតក្នុងចិត្តរួចញញឹម មុននិងតបទៅអេនណាវិញ។
«បើយើងនិយាយទៅពួកនាងអាចនិងនឹកស្មានមិនដល់ក៏ថាបាន!» ខាដាស្ហៀន៍
«ខាដាស្ហៀន៍ ឯងកុំនិយាយស្អីផ្តេសផ្តាសអោយសោះណា!» ដាយ៍វ័រនាយភ័យខ្លាចថាខាដាស្ហៀន៍ធ្វើស៊ីនាយទៀត។
«ឆាប់និយាយមោថាឯងត្រូវជាស្អីនិងបងដាយ៍វ័រដែរ ទើបមកឈរមើលពួកយើងឈ្លោះគ្នាហើយហ៊ានស្រែកដាក់យើង!» អេនណា
«ថ្ងៃនេះយើងនិងបកស្រាយពីទំនាក់ទំនងពិតរបស់ប្រាកដរបស់យើងនិងបងដាយ៍វ័រអោយពួកនាងដឹងអោយច្បាស់ អោយពួកនាងភ្លឺភ្នែកម្តង»
ដាយ៍វ័រនាយសម្លឹងមុខ ខាដាស្ហៀន៍ក្រវីក្បាលតិចៗដាក់គេ ដោយចង់បានន័យថាកុំនិយាយអីផ្តេសផ្តាសលើសពីការពិតអី។
ប៉ុន្តែខាដាស្ហៀន៍គេ មិនខ្វល់ទេមានតែញញឹមដាក់នាយថែមទៀត។
«កុំអូសក្រឡាជាមួយយើង ចង់និយាយស្អីក៏និយាយអោយលឿនមក!» អេនណា
អេម៉ា នាងក៏ចាំស្តាប់ដែរប៉ុន្តែនាងមិននិយាយអីទេ ឈរស្ងៀមចាំស្តាប់សម្តីចេញពីមាត់ខាដាស្ហៀន៍។
«គឺថាយើងនិងបងដាយ៍វ័រគឺជាគូរដណ្តឹងនិងគ្នា» ខាដាស្ហៀន៍
«ឯងឆ្កួតហើយមែនទេ បានជាឯងនិយាយពាក្យនេះចេញមក!» ដាយ៍វ័រ កប់យោបល់ជាមួយនិងពាក្យសម្តីខាដាស្ហៀន៍។
«ថាមិច? គូរដណ្តឹង?» អេនណា
«គូរដណ្តឹងចឹងហ្ហេស៎?» អេម៉ា
អេនណានិងអេម៉ា សម្លឹងមុខគ្នាពេលឮខាដាស្ហៀន៍និយាយថាគេជាគូរដណ្តឹងរបស់ដាយ៍វ័រ។
«ត្រូវហើយ ពួកនាងស្តាប់មិនច្រឡំទេ យើងជាគូរដណ្តឹងបងដាយ៍វ័រ ហើយក៏ត្រៀមចូលរោងការឆាប់ៗនេះដែរ»
«តើរឿងនេះ វាយ៉ាងមិចអោយប្រាកដនិងបងដាយ៍វ័រ?» អេនណានិងអេម៉ាសួរទៅនាយស្របគ្នា ចង់បានការបកស្រាយពីនាយ។
«ស្តាប់បងសិន វាមិនដូចនូវអ្វីដែលគេនិយាយទេ ពួកអូនទាំងពីរយល់ច្រឡំហើយ» ដាយ៍វ័រប្រកែកញ៉ាប់មាត់តតាត់។
«បងនៅចង់កុហកពួកនាងដល់ពេលណាទៀតដាយ៍វ័រ? ឬបងខ្លាចថាពួកនាងដឹងថាបងមានគូរដណ្តឹងហើយ ពួកនាងឈប់ទាក់ទងបងទៀតមែនទេ?» ខាដាស្ហៀន៍ពូកែលេងទឹកមុខនិយាយធ្វើដូចជាការពិតចឹង។
«បិទមាត់ឯងទៅខាដាស្ហៀន៍!» ដាយ៍វ័រលេន៍
«បងអោយគេបិទមាត់ព្រោះខ្លាចពួកខ្ញុំដឹងការពិតមែនទេបងដាយ៍វ័រ? ហេតុអីបងកុហកលាក់បាំងពួកខ្ញុំ» អេនណា
«បងគ្រាន់តែយកពួកខ្ញុំមកលេងសើចចង់សប្បាយមួយពេលៗ បងមិនបានច្បាស់លាស់ជាមួយពួកខ្ញុំទេ បងថោកទាបណាស់ដាយ៍វ័រ បងមានគូរដណ្តឹងហើយនៅលួចទាក់ទងពួកខ្ញុំទៀត!» អេម៉ា
ពួកគេកំពុងតែជឿស្លុងចាញ់បោកនិងសម្តីខាដាស្ហៀន៍។
«អត់ទេវាមិនដូចអ្វីដែលពួកអូនបានឮចេញពីមាត់គេទេ...» នាយនិយាយមិនទាន់ចប់ផងក៏ស្រាប់តែ...
ផាច់!!
«ប្រុសថោកទាប!» អេនណាទះនាយមួយកំភ្លៀងរួចដើរចេញទៅបាត់។
ផាច់!!
«មានមួយមិនស្កប់មានដប់មិនស្កល់!» អេម៉ាបន្ថែមមួយកំភ្លៀងទៀត ហើយដើរទៅតាមក្រោយអេនណាចេញពីផ្ទះនាយ។
ដាយ៍វ័រ នាយឡើងស្ពឹកមុខត្រូវពីរកំភ្លៀងទ្រួតគ្នាឮស៊ូតែ ផាច់ៗតែម្តង។
ខាដាស្ហៀន៍ឈរស្ងៀម គេមិននឹកស្មានថាពួកនាងទះនាយខ្លាំងៗដល់ថ្នាក់នេះទេ។
«វាជាស្នាដៃឯងមែនទេខាដាស្ហៀន៍!!?» នាយងើបមុខមក សម្លឹងខាដាស្ហៀន៍ ទាំងកែវភ្នែកក្រហមឆេះ រួចបោះជំហ៊ានទៅរកខាដាស្ហៀន៍មួយៗ។
នាយគិតក្នុងចិត្តថា ខាដាស្ហៀន៍ជាអ្នករៀបចំរឿងនេះ នាំអេម៉ាមកផ្ទះចំពេលនាយកំពុងតែនៅជាមួយអេនណា គោលបំនងប្រហែលជាចង់អោយពួកនាងខឹងនាយហើយចាប់បានពីររឿងនាយមានស្រីច្រើន។
តាមពិតខាដាស្ហៀន៍មិនបាននាំអេម៉ាមកទេគឺអេម៉ាមកដោយខ្លួនឯង ហើយចៃដន្យក៏មកចំពេលនាយនិងអេនណានៅជាមួយគ្នាល្មម។
នាយតូចខាដាស្ហៀន៍មិនមាត់ទេ ឃើញនាយដូចជាមិនសូវស្រួលក៏ចង់រត់ចេញពីទីនេះ។
«កុំរត់អោយសោះ!! យើងមិនអោយឯងរួចទេថ្ងៃនេះយើងនិងប្រដៅឯងចេញម្តងកុំអោយឯងបានដៃពេកពេលឃើញយើងមិនមាត់ៗ!» នាយស្រែកបន្ទរពីក្រោយទាំងខឹងញ័រដៃ ពេលនាយតូចកំពុងតែរត់គេចពីនាយ។



