#រឿងប្រចណ្ឌស្នេហ៍ប្អូនចុង ភាគទី2

jgaming

#រឿងប្រចណ្ឌស្នេហ៍ប្អូនចុង ភាគទី2



[ បងតើគេជាអ្នកណា? ]


{អាឡូ ខេវិន}


(ខេវិននាយគឺជាមិត្តភក្តិស្និតស្នាលរបស់ខាដាស្ហៀន៍តាំងពីនៅរៀនជាមួយគ្នាមកម៉្លេះ)


{អឺៗ ហើយនឹកឃើញអីបានខលមករកយើងនិង?} នាយសួរឌឺដងដាក់មិត្តវិញ បាត់យូរហើយមិនដែលឃើញខលមកនាយទេតែថ្ងៃនេះស្រាប់តែខលមកនាយ។


{នឹកឃើញឯងនិងហើយទើបយើងខលទៅនិងណា}


{ស្ងាត់មួយរយៈហើយមិនឃើញខលមកលេងសោះ យើងទៅរកនៅផ្ទះក៏មិនឃើញទៀតហើយឯងទៅណាបានជាមិនឃើញឯងនៅផ្ទះកាលពីម្សិលមិញ?} នាយមិនទាន់បានដឹងថាខាដាស្ហៀន៍ឈប់នៅទីនេះ ណាមួយខាដាស្ហៀន៍គេមិនបានប្រាប់នាយពីរឿងនេះទៀត។


{យើងមានទៅណា តែថា..ស្អែកនេះឯងទំនេរទេខេវិន យើងចង់ណាត់ជួបឯងនិយាយរឿងមួយ}


{យើងទំនេររាល់តែថ្ងៃនិង ហើយមានរឿងអីហ្ហេស៎?} ខេវិន


{ចាំពេលជួបឯងយើងនិងប្រាប់ឯងពីរឿងរ៉ាវទាំងអស់}


{បាទ...ម៉ាក់! កូនទៅឥឡូវហើយ! នេ៎! បានហើយម៉ាក់យើងហៅយើងទៅក្រៅមួយភ្លេតចាំទំនេរយើងខលទៅវិញណា} កំពុងតែនិយាយទូរស័ព្ទជាមួយខាដាស្ហៀន៍ តែម៉ាក់នាយស្រាប់តែហៅនាយ។


{អឺៗបានហើយចឹង}


ទឺត!! ទឺត!!


ខាដាស្ហៀន៍ដាក់ទូរស័ព្ទចុះ ដកដង្ហើមធំដូចជាមានកង្វល់ក្នុងចិត្តប៉ុន្តែពួកយើងមិនទាន់ដឹងទេថាគេកំពុងតែខ្វល់ចិត្តរឿងអី។


អង្គុយចុចទូរស័ព្ទសុខៗគេក៏ឮសំឡេង មនុស្សស្រីដើរកាត់បន្ទប់គេ ហើយសើចឮៗទៀតផង ខាដាស្ហៀន៍ឆ្ងល់ក្នុងចិត្តថាជាអ្នកណា?


ដោយហេតុតែចង់ដឹងគេ លបៗបើកទ្វារហើយអើតមើលទៅតាមប្រភពសំឡេង គឺឃើញមនុស្សស្រីម្នាក់ដើរគៀកដៃដាយ៍វ័រលេន៍យ៉ាងស្អិត ដើរបណ្តើរសើចបណ្តើរចូលទៅក្នុងបន្ទប់នាយ។


«នេះគេហ៊ានយកស្រីមកដល់ផ្ទះផងហ្ហេ៎?» គេលួចនិយាយខ្សឹបៗម្នាក់ឯងពេលឃើញដាយ៍វ័រលេន៍នាំស្រីមកផ្ទះ។


«ពួកគេនាំគ្នាចូលបន្ទប់ធ្វើអីនិង? ទៅលបស្តាប់សិន» ថារួចគេងាកឆ្វេងងាកស្តាំដោយមិនឃើញមានមនុស្ស គេក៏លួចដើរលបៗទៅមុខបន្ទប់ដាយ៍វ័រលេន៍ចង់ដឹងថាពីរនាក់នោះកំពុងធ្វើអី។


«យប់នេះតើបងចង់សប្បាយប៉ុន្មានម៉ោងដែរទៅដាយ៍វ័រ?» ស្រីស្រស់រូបនោះដោះក្រវ៉ាត់កអោយនាយហើយក៏ឆ្លៀតសួរញ៉ោះនាយ។


«សប្បាយទល់ភ្លឺទៅយ៉ាងមិចដែរ?» នាយអោបចាប់ទាញចង្កេះនាងមកជិតផ្អឹបនិងខ្លួននាយ។


«ហ្ហឹក! បងទៅរួចដែរហ្ហេ៎?» នាងជាអ្នកនាំដាយ៍វ័រនិយាយពីរឿងនេះប៉ុន្តែនាងជាអ្នកអៀនខ្លួនឯងទៅវិញ។


«អូននិយាយដូចជាមិនធ្លាប់ធ្វើរឿងនោះជាមួយបងចឹង! គ្រែងលើកមុនអូនសន្លប់ពាក់កណ្តាលទីចោលបងតើហ្ហីអេម៉ា» នាយញញឹមបែបព្រានដាក់អេម៉ាធ្វើអោយអេម៉ាកាន់តែអៀននិងនាយ។


«ហិហិ កុំយករឿងពិតមកនិយាយល៎អូនអី» នាងយកដៃទះទ្រូងហាប់ណែននាយដោយភាព ខ្មាស់អៀន។


«អួយ..រសើបណាស់ដាយ៍វ័រ ហឹក..អឹម!» នាយរបូតមាត់ថ្ងូរពេលដាយ៍វ័រលេន៍នាយកំពុងតែឈ្មុលបឺតជញ្ជក់ករបស់នាយ។


ខាដាស្ហៀន៍គេលបស្តាប់នៅខាងក្រៅឡើងព្រឺខ្លួន ប្រឹងទប់ឡើងស្វាយមុខអស់រលីង។


«ហ្ហើយ! ព្រឺសម្បុរណាស់ នេះពួកគេនាំគ្នាធ្វើរឿងនោះហ្ហេស៎? ណ្ហើយធ្វើអីធ្វើទៅមិនមែនរឿងយើងទេ ឈប់ស្តាប់ហើយព្រឺសម្បុរណាស់» ថាហើយគេរៀបនិងងាកក្រោយដើរចេញប៉ុន្តែ ក៏ត្រូវមកភ្ញាក់ជាមួយម៉ែដោះហាលី។


«អាយយយ!!» ខាដាស្ហៀន៍


«អាយ!!!» ម៉ែដោះ


អ្នកទាំងពីភ្ញាក់គ្នាទៅវិញទៅមក មិនដឹងថាម៉ែដោះលួចមកពួននៅពីក្រោយនាយតាំងពីពេលណា។


/ក្រាក!!


ដាយ៍វ័រលេន៍ បើកទ្វារបន្ទប់ក្រាកចេញមកមើលបន្ទាប់ពីឮសំឡេងស្រែកមិញនេះ។


ទាំងម៉ែដោះនិងខាដាស្ហៀន៍បើកភ្នែកធំៗសម្លឹងមើលមុខគ្នាពេលឃើញដាយ៍វ័រលេន៍បើកទ្វារមកឃើញពួកគេទាំងពីរ។


«នាំមកធ្វើស្អីនិងមុខបន្ទប់យើងនិង?»


«គឺ..គឺ..គឺ..ខ្ញុំ អូរ! គឺខ្ញុំដើរកាត់នេះហើយក៏ជួបម៉ែដោះ ខ្ញុំក៏ស្រែកលេងទៅ មិ..មិនចឹងហ្ហីម៉ែដោះ ហិហិ» ខាដាស្ហៀន៍មិនដឹងត្រូវតបទៅនាយវិញបែបណាក៏ចេះតែរកពាក្យមកនិយាយដោះសារ។


គេខំញ៉ាក់ភ្នែកញ៉ាក់ចិញ្ចើមដាក់ម៉ែដោះដើម្បីអោយម៉ែដោះជួយហីអឺជាមួយគ្នាកុំអោយនាយសង្ស័យ។


«អ..អរ ចាមែនហើយអ្នកប្រុសហិហិ គឺដូចអ្នកប្រុសខាដាស្ហៀន៍និយាយពិតមែន» ម៉ែដោះក៏ចេះតែហីអឺជាមួយនិងខាដាស្ហៀន៍ យករួចខ្លួន។


«កុហក!» នាយក៏និយាយសង្កត់ធ្ងន់ដាក់ពួកគេ ធ្វើអោយម៉ែដោះនិងខាដាស្ហៀន៍ភ័យ។


«បងគេជាអ្នកណា?» អេម៉ាឃើញដាយ៍វ័រលេន៍ឈរនិយាយគ្នាយូរពេកក៏ចេញពីគ្រែមកមើល តែពេលមកនាងឃើញខាដាស្ហៀន៍ភ្លាមនាងសួរទៅដាយ៍វ័រលេន៍ភ្លាម។


ខាដាស្ហៀន៍ គេសម្លឹងមើលទៅអេម៉ាហើយគេស្រាប់តែនិយាយឡើងថា..


«យើងជាអ្នកណានាងគិតខ្លួនឯងទៅថាយើងជាអ្នកណាទើបអាចមកនៅក្នុងផ្ទះនេះបាន?» ខាដាស្ហៀន៍និយាយបែបនេះឬគេមានគំនិតអីទៀតហើយ?


«បង! គេត្រូវជាស្អីនិងបងបានជាគេមកនៅក្នុងផ្ទះនេះ?» អេម៉ានាងចាប់ផ្តើមប្រែទឹកមុខដាក់ដាយ៍វ័រលេន៍សួរដេញដោលពីរឿងនេះ។


«គេគឹ...» នាយនិយាយមិនទាន់ចប់ផងខាដាស្ហៀន៍ស្រាប់តែនិយាយកាត់។


«យើងជាអ្នកណាហើយត្រូវជាស្អីនិងបងដាយ៍វ័រវាមានអីពាក់ពាន់និងនាង?» គេហៅដាយ៍វ័រលេន៍ថាបងពេញៗមាត់ តាមើកទៅខាដាស្ហៀន៍កំពុងតែមានល្បិចអីមួយហើយ។


«ឯង! ប្រាប់យើងតាមត្រង់មកថាឯងត្រូវជាស្អីជាមួយបងដាយ៍វ័រ?»


«ដឹងត្រឹមថាយើងពិសេសជាងនាងទៅគឺបានហើយ នាងគេគ្រាន់តែយកមកសប្បាយមួយពេលៗ ហើយពេលដែលគេឆ្អែតគេក៏លែងរវីរវល់ជាមួយនាង ប៉ុន្តែយើងវិញគឺបងដាយ៍វ័រ ត្រូវ ការយើងគ្រប់ពេលទើបគាត់យកយើងមកនៅទីនេះ យើងនិយាយប៉ុន្នេះយើងគិតថានាងប្រហែលជាយល់ហើយ?» ខាដាស្ហៀន៍និយាយហើយញញឹមពេបមាត់ដាក់អេម៉ាធ្វើអោយអេម៉ាឆេះឆួលក្នុងចិត្ត។


«ឯងនិយាយស្អីនិងខាដាស្ហៀន៍!?» ដាយ៍វ័រលេន៍នាយកំពុងតែមិនយល់ពីអ្វីដែលខាដាស្ហៀន៍កំពុងតែនិយាយ នាយគិតក្នុងចិត្តថាគេនិយាយបែបនេះឬគេមានល្បិចអី?


សូម្បីតែម៉ែដោះក៏កំពុងភាំងនិងខាដាស្ហៀន៍មិនស្ទើរដែរពេលនេះ។


«ឯង!!» អេម៉ាចង់លើកដៃទះខាដាស្ហៀន៍ប៉ុន្តែ ខាដាស្ហៀន៍ចាប់ដៃនាងជាប់។


«ចង់ទះយើងហ្ហេស៎? គិតអោយច្បាស់ណាប្រយ័ត្នស៊ីកំភ្លៀងវិញ យើងក៏មានដៃដែរយើងមិនឈរអោយនាងទះយើងបានងាយៗទេ!»


«ហ្ហើយ!!! អាក្មេងឆ្កួត!»


ផាច់!!


«បងសាវ៉ាណាស់ទាក់ទងខ្ញុំហើយនៅលួចទាក់ទងអាក្មេងនេះទៀត!» នាងទះដាយ៍វ័រលេន៍មួយកំភ្លៀង រួចស្តីអោយនាយហើយក៏ដើរចេញពីផ្ទះនេះទាំងខឹង។


«អេម៉ា....» នាយរកឃាត់អេម៉ាដែរតែឃាត់មិនទាន់ទេនាងដើរចេញទាំងយំព្រោះខឹងនិងដាយ៍វ័រលេន៍។


«ឯងកំពុងតែធ្វើស្អីនិងខាដាស្ហៀន៍?» នាយងាកមកសួរខាដាស្ហៀន៍វិញ។


«មានអីឯណា? តោះម៉ែដោះពួកយើងទៅវិញ» គេតបទៅដាយ៍វ័រលេន៍យ៉ាងអើយហ៉ើយធ្វើដូចជាគ្មានរឿងអីកើតឡើង ហើយដើរចេញទៅវិញជាមួយម៉ែដោះធ្វើប្រងើយ។


ដាយ៍វ័រលេន៍ឯនេះ នាយកំពុងតែច្របូកច្របល់ មិននឹកស្មានថាខាដាស្ហៀន៍លេងមួយក្បាច់នេះដាក់គេធ្វើអោយគេអ៊ុកក្តិតផឹស ដាច់ផ្ងារទឺងតែម្តង មិត្តស្រីក៏ខឹងហើយត្រូវមួយកំភ្លៀងទៀត។


ខាដាស្ហៀន៍ឯនេះចូលមកដល់ក្នុងបន្ទប់គេវិញ អង្គុយសើចអស់សំណើចនិងរឿងមិញ។


«សប្បាយលេងម៉្លេះគាត់តែលេងបន្តិចសោះមើលទៅគេភាំងៗដូចមនុស្សគេយកផ្លើមប្រម៉ាត់ហើយចឹង ហ្ហាស~ហ្ហាស~ តែថាមិញនេះឮស៊ូរតែផាច់! អួយន��យាយពីថាជាតិតែម្តង» ធ្វើបាបគេហើយតាំងមកអង្គុយសើចតែម្នាក់ឯងដូចជាមានក្តីសុខណាស់។


ម៉ែដោះភ័យឡើងចង់លិចនោម នាងមិនដែលឃើញមានអ្នកណាហ៊ានដល់ថ្នាក់នេះជាមួយនិងអ្នកប្រុសនាងទេខាដាស្ហៀន៍ជាមនុស្សទីមួយហើយ។


ដាយ៍វ័រលេន៍ក្តៅចិត្តពេក ក៏ក្រវាសរបស់របរលើតុក្នុងបន្ទប់នាយចោលរប៉ាត់រប៉ាយពេញនិងព្រោះតែខឹងនិងខាដាស្ហៀន៍។

Comments