ការឈ្លានពានរបស់យោធាថៃបំផ្លាញបេតិកភណ្ឌខ្មែរ


យោធាថៃមិនមែនត្រឹមតែរំលោភបំពានលើអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជា ប្រើប្រាស់អាវុធធុនធ្ងន់ រួមទាំងយន្តហោះទម្លាក់គ្រាប់លើទីតាំងជនស៊ីវិលនោះទេ យោធាថៃបានបំផ្លិចបំផ្លាញប្រាង្គប្រាសាទខ្មែរ ដែលជាសម្បត្តិវប្បធម៌ដ៏មានតម្លៃ និងជាបេតិកភណ្ឌពិភពលោក។ យោធាថៃបានបន្តបាញ់បំផ្លាញប្រាសាទតាក្របីបន្ថែមទៀត កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ នៅក្នុងខេត្តឧត្តរមានជ័យ។ 


យើងសូមថ្កោលទោសចំពោះអំពើឈ្លានពានប្រដាប់អាវុធរបស់យោធាថៃមកលើកម្ពុជា និងសូមសហគមន៍អន្តរជាតិចាប់បង្ខំភាគីថៃឱ្យអនុវត្តនូវសេចក្តីថ្លែងការណ៍ស្តីពីកិច្ចព្រមព្រៀងសន្តិភាព ដែលចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលមានឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ និងឯកឧត្តមនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម ជាសាក្សី និងបញ្ឈប់ការធ្វើយុទ្ធនាការមួលបង្កាច់កម្ពុជា។ កម្ពុជាជាជនរងគ្រោះនៃសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃ។ ថៃបានបង្កហេតុគ្រប់បែបយ៉ាងដើម្បីមួលបង្កាច់និងចោទប្រកាន់កម្ពុជាដើម្បីរកលេសឈ្លានពានកម្ពុជា។

Thai Military Aggression Destroys Khmer Heritage

The Thai military has not only violated Cambodia’s sovereignty and territorial integrity by using heavy weapons, including warplanes to drop bombs on civilian areas, but has also destroyed Khmer temple structures, valuable cultural heritage and a UNESCO World Heritage site. On December 10, 2025, the Thai military continued its destruction of Ta Krabei Temple in Oddar Meanchey province.  


We condemn the Thai military’s armed aggression against Cambodia and call on the international community to compel Thailand to implement the Joint Peace Accord Statement signed on October 26, 2025, witnessed by US President Donald Trump and Malaysian Prime Minister Anwar Ibrahim, and to halt its campaign of coercion against Cambodia. Cambodia is the victim of Thailand’s armed aggression. Thailand has created every possible pretext to pressure and accuse Cambodia in order to justify its acts of aggression.

Comments