
" រៀនប្តូរពាក្យថា អន់ចិត្ត មកជាពាក្យ កាត់ចិត្ត "
កាលពីមុនខ្ញុំតូចចិត្ត ខូចចិត្ត និងអន់ចិត្តគ្រប់រឿង ចង់ឱ្យគេតាមចិត្ត ចង់ឱ្យគេយកចិត្ត ចង់ឱ្យគេធ្វេីអ្វីជាច្រេីនដេីម្បីខ្លួន។
តែពេលនេះខ្ញុំយល់ហេីយថា លេីលោកនេះមានរឿងមិនសមបំណងច្រេីនរឿង ហេីយក៏គ្មាននរណាទៅអាចធ្វេីអ្វីគ្រប់យ៉ាងដេីម្បីយេីងរហូតដែរ។
- ប្តូរពីការស្រលាញ់គេ មកស្រលាញ់ខ្លួនឯងឱ្យបានច្រេីន
- ប្តូរពីការចង់ឱ្យគេមេីលថែ យកចិត្តយេីង មកជាការស្រលាញ់មេីលថែខ្លួនឯងឱ្យបានល្អ
- ប្តូរពីការទាមទារគ្រប់យ៉ាងពីគេ មកជាការផ្តល់ឱ្យខ្លួនឯងឱ្យបានគ្រប់គ្រាន់ រួចចាំផ្តល់ឱ្យអ្នកដទៃ
- ប្តូរពីរង់ចាំគេផ្តល់ក្តីសុខឱ្យ និងមានស្នាមញញឹមដោយសារតែគេ មកជាការរកក្តីសុខសម្រាប់ខ្លួនឯង
*** ប្តូរពីការអន់ចិត្ត មករៀនកាត់ចិត្ត ឈប់សង្ឃឹម ឈប់រំពឹងហួសហេតុពីអ្នកដទៃ ហេីយសាងអ្វីដែលខ្លួនឯងធ្លាប់ចង់បានដោយខ្លួនឯង " ពឹងលេីសំណាងខ្លួនឯង " មិនបាច់រង់ចាំធ្វេីជាមនុស្សសំណាងដោយសារតែអ្នកដទៃផ្តល់ឱ្យ៕


