
ចាស់ៗពោលថា៖
1. "មានបញ្ហាតិចតួច ត្រូវដោះស្រាយភ្លាម កុំទុកយូរនាំរីករាលដាល"
2. "មើលកាយវិការ ដឹងចរិតមនុស្ស"
3. "អត់ធ្មត់ គង់បានសម្រេច"
4. "បរិភោគផ្លែឈើជាប្រចាំ ជួយឱ្យមានសុខភាពល្អ"
5. "មនុស្សបែបណា រមែងនៅជាមួយមនុស្សបែបនោះ"
6. "យឺតប្រសើរជាងអត់"
7. "កុំអាលអរ ពេលស្រូវក្នុងជង្រុកមិនទាន់ពេញ! កុំទាន់សប្បាយចិត្តនឹងអ្វីដែលមិនទាន់ប្រាកដប្រជា"
8. "កុំដាក់ទ្រព្យទាំងអស់នៅកន្លែងតែមួយ! ត្រូវចេះបែងចែកការវិនិយោគ ដើម្បីកាត់បន្ថយហានិភ័យ"
9. "ទុក្ខប៉ុនណា ក៏មានគ្រាចេះភ្លឺស្វាង! ក្នុងរឿងអាក្រក់ តែងមានចំណុចល្អលាក់ទុក"
10. "ពេលអាក្រក់ទៅ ពេលល្អនឹងមកដល់"
11. "រស់ខ្លួនឯង ជួយខ្លួនឯង"
12. "អ្នកក្លាហាន សង្កេតឃើញថាតែងទទួលបានផលល្អច្រើន"
13. "ឱ្យត្រី គេឆ្អែតមួយពេល បង្រៀនគេនេសាទ គេរស់បានមួយជីវិត"
14. "ប្រញាប់ពេក នាំឱ្យខូចការ"
15. "ការពារប្រសើរជាងដោះស្រាយ"
16. "បាញ់មួយគ្រាប់ ចំពីរ" (ធ្វើអ្វីមួយ បានផលពីរយ៉ាង)
17. "កុំក្បត់ឬរមិលគុណ មនុស្សដែលចិញ្ចឹមយើង"
18. "ពេលល្អ ត្រូវប្រឹងប្រែងធ្វើការ! ឱកាសល្អ ត្រូវតែឆ្លៀតពេលឱ្យអស់លទ្ធភាព"
19. "ត្រូវការអ្វី គិតរកវិធីធ្វើ"
20. "ចង់បានល្អ ត្រូវតែហត់នឿយ"
21. "រឿងចាស់ ចោលវាទៅ"
22. "រៀនៗទៅ គង់ចេះ"
23. "ធ្វើអ្វីធំ មិនអាចប្រញាប់បានទេ"
24. "អ្នកក្រោកមុន រមែងមានប្រៀប"
25. "ឃើញគេល្អ ចង់បានដូចគេ ត្រូវខំលើសគេ"
26. "ប៊ិចមានឥទ្ធិពលជាងដាវ! ការប្រើពាក្យពេចន៍មានឥទ្ធិពលជាងកម្លាំងបាយ "
27. "គ្មានផ្សែង គ្មានភ្លើង! រាល់រឿងរ៉ាវកើតឡើង តែងមានមូលហេតុ "
28. "កន្លែងតូច អ្នកដឹកនាំច្រើនពេក! ធ្វើឱ្យការងារមិនដំណើរការល្អ "
29. "ពីរនាក់ជួយគិតគ្នា ប្រសើរជាងម្នាក់គិត"
30. "ទៅដល់ស្រុកណា ត្រូវធ្វើតាមទម្លាប់ស្រុកនោះ"
31. "មានចិត្ត មានឆន្ទ: គង់មានផ្លូវ"
32. "កុំមើលមនុស្សតែសំបកក្រៅ"
33. "ចង់បានពងទាអាំង ត្រូវបំបែកពងមាន់! ចង់បានអ្វីមួយ ត្រូវហ៊ានលះបង់"
34. "ធ្វើល្អ បានល្អ ធ្វើអាក្រក់ បានអាក្រក់"
35. "កុំស្ដាយអ្វីដែលបាត់បង់ទៅហើយ! ស្ដាយហើយ ក៏មិនអាចត្រឡប់វិញបាន "
36. "កិច្ចការថ្ងៃនេះមានហើយ ត្រូវតែធ្វើ កុំទុកដល់ស្អែក"
37. "មកស្រួល ទៅស្រួល! អ្វីដែលបានមកដោយងាយ នឹងបាត់បង់ទៅវិញដោយងាយ"
38. "ពេលខ្លះ ជិតស្និទ្ធពេក! អាចនាំឱ្យមើលស្រាលគ្នា"
39. "បានតិចតួច ប្រសើរជាងគ្មានសោះ"
40. "ទំនេរពេក នាំឱ្យគិតរឿងមិនល្អ"
41. "គិតឱ្យច្បាស់ មុននឹងសម្រេចចិត្ត"
..


