សូមបញ្ឈប់ផ្នត់គំនិត ឃ្លាតកាយណាយចិត្ត


សូមបញ្ឈប់ផ្នត់គំនិត <<ឃ្លាតកាយណាយចិត្ត>> 🙏


ទំនាក់ទំនងស្នេហាដែលនៅឆ្ងាយពីគ្នា មិនមែនជាសញ្ញានៃភាពផុយស្រួយរបស់ចំណងស្នេហ៍នោះទេ។ ផ្ទុយទៅវិញ វាគឺជាសក្ខីភាពដ៏រឹងមាំ ភាពអត់ធ្មត់ និងការតាំងចិត្តដ៏មុតមាំនៃបេះដូងពីរដែលស្រឡាញ់គ្នាពិតប្រាកដ៏។ ❤️


ចូរចងចាំថា រាល់គីឡូម៉ែត្រដែលបំបែកអ្នកទាំងពីរ គឺជាឱកាសមួយដើម្បីឱ្យសេចក្តីស្រឡាញ់របស់អ្នកកាន់តែស៊ីជម្រៅ និងមានតម្លៃ។ 🥰


ថ្ងៃដែលអ្នកបានជួបជុំគ្នាវិញ នឹងក្លាយជាថ្ងៃដ៏ផ្អែមល្ហែមបំផុត។ ចូរកុំបោះបង់! អោបគ្នាឱ្យណែនហើយកុំបោះបង់គ្នា។ 💕


ទំនាក់ទំនងដែលនៅឆ្ងាយពីគ្នាក្នុងសម័យនេះមិនមានអ្វីជារណាំងទៀតនោះទេ។ នៅក្នុងពិភពលោកដែលកាន់តែតូចទៅៗដោយសារបច្ចេកវិទ្យា ទំនាក់ទំនងស្នេហាទោះជាឆ្ងាយប៉ុណ្ណា មិនមែនជារឿងពិបាកទៀតទេ។ ពិតណាស់ ចម្ងាយរាប់ពាន់គីឡូម៉ែត្រ តែងតែពោរពេញដោយឧបសគ្គ ដែលតម្រូវឱ្យបេះដូងទាំងពីរកាន់ដៃគ្នាឱ្យជាប់ ដើម្បីជំនះរាល់ព្យុះភ្លៀង។


អ្នកខ្លះនៅជិតគ្នាមិនដែលសួរនាំពីគ្នាផង ទាំងអ្នកខ្លះនៅឆ្ងាយរាប់រយ រាប់ពាន់គីឡូដីក៏នៅតែ ឆាត ឬ វីដេអូខលសួរសុខទុក្ខគ្នារាល់ថ្ងៃ។ 🕊️❤️

Comments