សប្បាយភ្លេចគិត


សប្បាយភ្លេចគិត      ជីវិតក្រក្រី

សប្បាយស្រាស្រី       កើតក្ដៅគ្រួសារ។

សប្បាយការងារ        ទើបហៅអស្ចារ្យ

សប្បាយស្រីស្រា       គ្រួសារបែកបាក់។

សប្បាយនឹងល្បែង      អស់ទ្រព្យមាសប្រាក់

ចិត្តក្បត់លួចលាក់       ព្រាត់ប្ដីប្រពន្ធ។

Comments