ធ្វើជាប្ដីគេ


មានប្រពន្ធហើយ     កុំដូចកំលោះ

ឲ្យសមជាប្រុស       ដើមទ្រូងប្រាំហត្ថ។

សប្បាយផឹកស៉ី       ត្រូវចេះលះកាត់

ត្រូវចេះប្រយ័ត្ន        វិបត្តិគ្រួសារ។

ត្រូវស្មោះប្រពន្ធ       កុំចិត្តសាវា

នោះទើបហៅថា       ជាប្ដីល្អពិត។

ឪពុកមានកូន         ត្រូវតែចេះគិត

ចេះមានគំនិត         ចង់មានចង់បាន។

ថ្ងៃមុខកូនមួយ        កូនពីរមិនខាន

ត្រូវចេះត្រៀមប្រាណ    ធ្វើឪពុកល្អ។

Comments