
កុំរស់ខ្វះក្តីមេត្តា…
មានតែធ្មេញ បើអត់មានអណ្តាក៏មិនដឹងរស់ជាតិ
មានតែដៃ បើគ្មានជើងក៏មិនអាចដើរទៅណាកើត
មានតែខ្លួន បើគ្មានក្បាលក៏គិតអីមិនចេញ ជីវិតក៏គ្មាន…
ដូចគ្នាដែរ បើយើងគ្រប់គ្នាគ្មានចិត្តមេត្តា រាប់អាន អាណិតស្រឡាញ់ ជួយគ្នាទេ ច្បាស់ណាស់៖
យើងចង់ធ្វើអី ក៏មិនកើត
ចង់ទៅមុខ ក៏មិនបានឆ្ងាយ
ចង់ញញឹម សើចសប្បាយក៏មិនបាន ដោយសារមនុស្សជំវិញខ្លួនកំពុងលំបាក វេទនា។
ក្នុងលោកនេះ ទីណាក៏ដោយសុទ្ធតែត្រូវការ “ មេត្តា ការរាប់អាន ស្រឡាញ់ យោគយល់គ្នា” ជាធំជានិច្ច ហើយក៏មានក្តីសុខណាស្មើនឹងការអោយក្តីសុខដល់អ្នកជំវិញខ្លួនឡើយ៕
👨⚕️វេជ្ជបណ្ឌិត ហ៊ឹម រតនា Him Rathana


