មាគ៌ាជីវិតរបស់កូនៗ ឳពុកម្តាយគ្រាន់តែ
ចង្អុលបង្ហាញ រីកូនៗត្រូវដើរដោយជើងខ្លួនឯង
គ្មាននរណាម្នាក់ដើរជំនួសពួកគេនោះទេ។
ឳពុកម្តាយមួយចំនួនអាចដើរដើម្បីអមៗកូនៗ
ប៉ុន្តែនៅទីបំផុត កូនៗក៏ត្រូវតែដើរដោយជើងខ្លួនឯង។
នៅពេលដល់ពេលវេលាត្រូវជ្រើសរើសវិថីជីវិត
របស់កូនៗ មានដូចជា៖ ការរៀនសូត្រ ការងារ
គូជីវិត ឳពុកម្តាយអាចណែនាំដល់កូនៗបាន ប៉ុន្តែ
នៅទីបំផុត កូនៗក៏ត្រូវជ្រើសរើសផ្លូវ ដែលពួក
គេចូលចិត្ត ឳពុកម្តាយក៏ព្រមទទួលយក និងគាំទ្រ
កូនៗគ្រប់ផ្នែក ឳពុកម្តាយមិនគួរកំណត់ ឬចង្អុល
បង្ហាញផ្លូវទៅតាមគំនិតរបស់ខ្លួនឯងដែលខ្លួនគិតថា
«ល្អបំផុត»។
អ្វីដែលល្អបំផុតសម្រាប់ឳពុកម្តាយ ប្រហែល
មិនល្អបំផុតសម្រាប់កូនៗ មនុស្សគ្រប់រូបតែងតែ
មាន«មាគ៌ាជីវិត» រៀងៗខ្លួន៕


