ប្រាសាទធម្មនន្ទ និង ចៅសាយទេវតា
ប្រាសាទធម្មនន្ទ មានទីតាំងស្ថិតនៅតាមវង់តូចដោយចេញពីអង្គរធំ តាមទ្វារជ័យចម្ងាយប្រហែល ៥០០ម៉ែត្រ នៅខាងជើងផ្លូវ ។ ប្រាសាទនេះស្ថាបនាឡើងនៅចុងសតវត្សទី១១ និង ដើមសតវត្សទី១២ ដោយព្រះបាទសូរ្យវរ្ម័នទី២ (១១១៣-១១៥០) ឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនា ។ ប្រាសាទនេះមានរាងចតុកោណ មានប្រាង្គបែរមុខទៅទិសខាងកើត មានគូទឹក និង កំពែងមានគោបុរៈពីរនៅខាងកើត និងខាងលិច ព្រមទាំងមានបណ្ណាល័យមួយនៅទិសអាគ្នេយ៍ ។
ប្រាសាទចៅសាយទេវតា គឺជាប្រាសាទមួយដែលស្ថិតនៅខាងកើតប្រាសាទអង្គរធំ ទល់មុខប្រាសាទធម្មនន្ទ ដែលមានចម្ងាយប្រមាណ ១៧គីឡូម៉ែត្រ ពីទីក្រុងសៀមរាប ។ ប្រាសាទនេះត្រូវបានកសាងឡើងដោយព្រះបាទសូរ្យវរ្ម័នទី២ នៅចុងសតវត្សទី១១ និង ដើមសតវត្សទី១២ ដើម្បីឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនា ។ ប្រាសាទនេះហាក់ដូចជាឈរជាដៃគូជាមួយប្រាសាទធម្មនន្ទ ហើយប្រាសាទទាំងពីរនេះមានរូបរាងប្រហាក់ប្រហែលគ្នាថែមទៀតផង ៕
ប្រភពៈ ទំព័រហ្វេសប៊ុក Angkor Aurora https://bit.ly/2Q3QWLc



