ប្រាសាទតាកែវ
ប្រាសាទតាកែវ គឺជាប្រាសាទមួយដែលជាស្នាដៃកសាងឡើងដោយ ព្រះបាទជ័យវរ្ម័នទី៥ សតវត្សទី១០ ហើយបានផ្អាកមួយរយៈ និងត្រូវបានគេសាងសង់បន្តនៅសតវត្សទី១១ ក្នុងរជ្ឋកាលព្រះបាទសូរ្យវរ្ម័នទី១ ។ ប្រាសាទនេះត្រូវបានសាងសង់ឡើងពីថ្មភក់ ទោះបីជាប្រាសាទនេះពុំមានក្បូរក្បាច់រចនាដូចប្រាសាទនានានៅតំបន់អង្គរ ប៉ុន្តែប្រាសាទនេះបានទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករ ដោយសារតែរូបរាងដ៏ស្រស់ច្រឡឹងរបស់ប្រាសាទ រួមជាមួយសិលាចារឹកចំនួន៧ ដែលស្ថិតនៅក្នុងគោបុរៈទិសខាងកើត ហើយនៅត្រង់កំពូលកណ្ដាលនៃប្រាសាទនេះព័ន្ធជុំវិញដោយប៉មទាបៗចំនួនបួន ។ ប្រាសាទតាកែវមានទីតាំងស្ថិតនៅក្នុងភូមិរហាល ឃុំនគរធំ ក្រុងសៀមរាប មានចម្ងាយប្រមាណ ១៣គីឡូម៉ែតពីទីក្រុងសៀមរាប ។


