ប្រាសាទកោះកេរ

longheng

ប្រាសាទកោះកេរ


កោះកេរ ជា​អតីត​រាជធានី​ខ្មែរ​បុរាណ​ក្នុង​សតវត្ស​ទី១០ និង​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ភូមិ​ស្រយ៉ង់​ខាងជើង ឃុំ​ស្រយ៉ង់ ស្រុក​គូលែន ខេត្ត​ព្រះវិហារ ។ កោះកេរ​មាន​ចម្ងាយ​ប្រមាណ ១២០​គីឡូម៉ែត្រ​ពី​ទីរួម​ខេត្ត​សៀមរាប និង​មាន​ចម្ងាយ​ប្រមាណ ៦០​គីឡូម៉ែត្រ​ពី​ទីរួម​ខេត្ត​ព្រះវិហារ ។ ចំណែក​ឯ​ចម្ងាយ​ពី​រាជធានី​ភ្នំពេញ​មាន​ចម្ងាយ ៤៦០​គីឡូម៉ែត្រ ។

នៅ​ជុំវិញ​ក្រុម​ប្រាសាទ​កោះកេរ មាន​ប្រាសាទធំ ហៅ​ថា ប្រាសាទ​កោះកេរ ដែល​ស្ថិត​ក្នុង​កំពែង​រាង​បួន​ជ្រុង​ទ្រវែង ដែល​មាន​ប្រាសាទ​ អគារ​តូច​ធំ​ជាច្រើន ព្រម​ទាំង​ប្រាសាទ​ដទៃៗ​ឯ​ទៀត​ជាច្រើន​ផង​ដែរ ។ ស្ថាបត្យកម្ម​នៃ​តួ​ប្រាសាទ​កោះកេរ គឺ​ជា​សំណង់​ប្រាសាទ​ទោល​ធំ ហើយ​ខ្ពស់​ត្រដែត ដែល​មាន​កំពូល​តួប៉ម​តែ​មួយ​នោះ ។ ប្រាសាទ​កោះកេរ​មាន​លក្ខណៈ​ជា​ប្រាសាទ​ភ្នំ កម្ពស់​ប្រមាណ​៣៥​ម ចែក​ចេញ​ជា​៧​ថ្នាក់ នៅ​លើ​កំពូល​ប្រាសាទ​នេះ មាន​រូប​ចម្លាក់​គ្រុឌ​ធំៗ​ជាច្រើន កំពុង​សំដែងឫទ្ធ ទ្រ​នូវ​សិវលិង្គ​ត្រីភូវនេស្វរៈ នៅ​ក្បែរ​គ្នា​នេះ​ដែរ មាន​មាត់​រន្ធ​អណ្តូង​មួយ​ទំហំ ៤x៤​ម ៕













Comments