ប្រាសាទបាគង

longheng

ប្រាសាទបាគង


ប្រាសាទ​បាគង ជា​ប្រាសាទ​ភ្នំ​ដំបូង​គេ​បង្អស់​ដែល​សាងសង់​ឡើង​ពី​ថ្មភក់ ជា​ស្នាដៃ​កសាង​ដោយ ព្រះបាទ​ឥន្រ្ទវរ្ម័ន​ទី១ នៅ​ក្នុង​ឆ្នាំ​៨៨១ នៃ​គ្រិស្តសករាជ មុន​សម័យ​អង្គរ ដើម្បី​ឧទ្ទិស​ថ្វាយ​ដល់​ព្រហ្មញ្ញ​សាសនា និង​លទ្ធិ​ព្រះឥសូរ ។ ប្រាសាទ​នេះ​មាន​លក្ខណៈ​ខ្ពស់ សង់​នៅ​លើ​ខឿន​បី​ជាន់ សម្រាប់​តម្កល់​លិង្គ​ទេវរាជ ឈ្មោះ «ឥន្ទ្រេស្វរៈ» ដែល​ផ្តល់​តមៃ្ល​ទៅ​លើ​លទ្ធិ​បុគ្គលនិយម ដែល​ជា​មែក​ធាង​មួយ​នៃ​លទ្ធិ​ទេវរាជ ។ ប្រាសាទ​នេះ​មាន​កំពែង​ខាង​ក្រៅ​ធ្វើ​អំពី​ថ្ម​បាយកៀ្រម មាន​ប្រាសាទ​តូចៗ​ព័ទ្ធ​ជុំវិញ ប្រាសាទ​ធំ​សង់​ពី​ថ្ម​ប្រផេះ ប្រកប​ដោយ​ក្បូរក្បាច់​រចនា​រស់​រវើក ប្រាសាទ​កណ្តាល​លក្ខណៈ​ជា​ភ្នំ មាន​៥​ថ្នាក់ ដោយ​មាន​ជណ្តើរ​ឡើង​ទៅ​លើ​គ្រប់​ទិស​ទាំង​៤ នៅ​ហោជាង​ទ្វារ​ខាង​កើត មាន​រូប​ចម្លាក់​យក្ស​ក្រុងរាពណ៍ ឬ ឥន្ទជិត ចំណែក​នៅ​តាម​ថ្នាក់​នីមួយៗ សុទ្ធ​តែ​មាន​ចម្លាក់​រឿង​ដក​ស្រង់​ចេញ​ពី​ព្រហ្មញ្ញ​សាសនា តែ​គួរ​ឲ្យ​ស្តាយ​រូប​ចម្លាក់​ទាំង​នោះ​រលុប​ស្ទើរ​អស់​ទៅ​ហើយ ដោយ​ទ្រាំទ្រ​នឹង​ធាតុអាកាស​ក្តៅ​ត្រជាក់​ភ្លៀង​ខ្យល់ ជាង​១​ពាន់​ឆ្នាំ ។ ប្រាសាទ​បាគង​មាន​សម្រស់​កាន់​តែ​ស្អាត​នា​ពេល​ព្រះអាទិត្យ​រៀប​នឹង​អស្តង្គត ដែល​បាន​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​យ៉ាង​ច្រើន​កុះករ ទីតាំង​ស្ថិត​នៅ​ខាងត្បូង​នៃ​ប្រាសាទ​ព្រះគោ នៅ​ក្នុង​ភូមិ​ឪឡោក ឃុំ​បាគង ស្រុក​បាគង និង​មាន​ចម្ងាយ​ប្រមាណ​១៥​គ.ម ​ពី​ទីរួមខេត្ត​សៀមរាប ៕



















Comments