ប្រាសាទក្រវ៉ាន់
ប្រាសាទក្រវ៉ាន់ ជាប្រាសាទតូចមួយដែលសាងសង់ឡើងពីឥដ្ឋ ក្នុងរជ្ជកាលព្រះបាទហស៌វរ្ម័នទី១ នៅសតវត្សទី១០ ដើម្បីឧទ្ទិសដល់ព្រះវិស្ណុក្នុងព្រហ្មញ្ញសាសនា ។ ថ្វីត្បិតតែប្រាសាទនេះមានរូបរាងតូចបន្តិច ប៉ុន្តែបើយើងក្រឡេកមើលចម្លាក់ដែលស្ថិតនៅលើឥដ្ឋ ដែលសាងសង់ប្រាសាទនេះ ពិតជាមានលក្ខណៈល្អឥតខ្ចោះ រួមជាមួយសិលាចារឹកនិងរូបចម្លាក់ជាច្រើនផងដែរ ។ ប្រាសាទនេះមានតួប៉មប្រាំកសាងឡើងពីថ្មភក់ដែលបែរមុខទៅទិសខាងកើត ឈរតម្រៀបជួរគ្នា តួប៉មកណ្តាលមានទំហំធំ និងខ្ពស់ជាងគេ នៅខាងមុខនៃតួប៉មទាំងប្រាំ មានទីលានមួយនិងខឿនមួយប្រហែលជាហោត្រៃ ។ ប្រាសាទក្រវ៉ាន់មានទីតាំងស្ថិតនៅភូមិក្រវ៉ាន់ ឃុំនគរធំ ស្រុកនគរធំ ខាងកើតប្រាសាទអង្គរវត្ត និងខាងត្បូងប្រាសាទបន្ទាយក្តីដែលមានចម្ងាយប្រមាណ១៧គីឡូម៉ែត្រពីទីក្រុងសៀមរាប ៕



