☘️ ត្រូវស្រលាញ់ខ្លួនឯងឲ្យខ្លាំងជាងមុន
ស្រលាញ់សុខភាព ស្រលាញ់ពេលវេលា ស្រលាញ់តម្លៃខ្លួនឯង កុំទុកឲ្យអារម្មណ៍អ្នកដទៃកំណត់តម្លៃជីវិតយើង។
☘️ ចាប់ផ្ដើមសរសេរបន្តផែនការថ្មី
អ្វីដែលបរាជ័យ អ្វីដែលមិនបានសម្រេច ទុកវាជាបទពិសោធន៍ ហើយសរសេរផែនការថ្មីឲ្យច្បាស់ជាងមុន ធ្វើឲ្យល្អជាងមុន។
☘️ ស្វែងរកខ្លួនឯង
ដឹងថាខ្លួនឯងខ្សោយអ្វី ខ្លាំងអ្វី សមអ្វី មិនសមអ្វី ដើម្បីកុំដើរខុសផ្លូវ និងកុំរស់តាមជីវិតអ្នកដទៃ។
☘️ បង្កើតការចង់បាន
ចង់បានត្រូវភ្ជាប់ជាមួយការខិតខំ ចង់បានតែបើមិនធ្វើ នឹងមិនមានអ្វីផ្លាស់ប្តូរ។
☘️ កាត់បន្ថយអ្វីដែលប៉ះពាល់ផ្លូវចិត្ត
មនុស្ស អារម្មណ៍ និងទម្លាប់ ដែលធ្វើឲ្យយើងអស់កម្លាំង ត្រូវរៀនដកចេញ ដើម្បីទុកកន្លែងឲ្យអ្វីល្អៗចូលមក។
☘️ ផ្តោតលើដំណើរ មិនមែនតែគោលដៅ
រៀនសប្បាយជាមួយការខិតខំប្រឹងប្រែង ព្រោះជោគជ័យមិនមែនមកភ្លាមៗទេ។
🌿 ឆ្នាំថ្មី មិនត្រូវការអ្នកថ្មី
តែត្រូវការអ្នកដែលយល់ខ្លួនឯងកាន់តែច្បាស់ និងក្លាហានក្នុងការផ្លាស់ប្តូរ។



